ព្រឹតិ្តការណ៍ថ្មីៗ

ខឹងស្មានតែថ្លឹងជញ្ជីង មិនឲ្យលុយ ក៏រត់ទៅយកកូនកាំបិតចាក់ ធ្លាយខ្នង ហើយរត់គេចខ្លួន តែ…

1 ខែ មុន 96 តូ សុផល

ភ្នំពេញ  ៖ បុរសម្នាក់ជាប្រជាការពារខណ្ឌមានជ័យ  បានរងរបួសធ្លាយខ្នង ហូរឈាមជោកខ្លួន  បន្ទាប់ពីឃើញបុរសម្នាក់កាន់ ជញ្ជីង ថ្លឺ ង គីឡូ កាត់មុខផ្ទះ ក៏ហៅមកថ្លឹង  រួចឲ្យលុយ១ពាន់រៀល  ហើយស្រាប់តែបុរសម្ចាស់ជញ្ជីង ដែលជាមនុស្សមានជម្ងឺសរសៃប្រសាទនោះ ខឹងស្មានតែថ្លឹងជញ្ជីងហើយមិនអោយលុយ ក៏រត់ទៅយកកូនកាំបិតចាក់បណ្ដាលរងរបួសធ្លាយខ្នង ហើយព្យាយាមរត់គេចខ្លួន  ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយសមត្ថកិច្ចខណ្ឌ  ឡោមព័ទ្ធចាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃអង្គារ៍  ទី០៤ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំបេតុងលេខ៣ ក្បែរផ្សារចាក់អង្រែ ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនសង្សយ័ឈ្មោះ អ៉ឹង អៀវសារ៉ាសុភ័ណ្ឌ អាយុ៣១ឆ្នាំ ភេទប្រុស  មុខរបរ មិនព្រមប្រាកដ  (ទើបមកប្រកបរបរ ដើរថ្លឹងគីឡូបានពីរបីថ្ងៃ) មានស្រុកកំណើត នៅភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បច្ចប្បន្ន ស្នាក់នៅផ្ទះជួល ផ្លូវលំ  ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  ភ្នំពេញ ។

ចំណែកជនរងគ្រោះមានឈ្មោះ នាង សាលន់ អាយុ ៥០ឆ្នាំ មុខរបរប្រជាការពារសាលាខណ្ឌមានជ័យ ស្នាក់នៅផ្ទះលេខ៩ ផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ TNN ដឹងថា មុនកើតហេតុគាត់ទំនេរពីការងារ ឆ្លៀតមកជួយលក់ដូរប្រពន្ធ ដោយដាក់រទេះលក់ទឹកសុទ្ធនៅចិញ្ចើមផ្លូវ ហើយក៏មានបុរសម្នាក់ជាជនបង្ក បានដើរកាន់ជញ្ជីងសំរាប់ថ្លឹងគីឡូ  រួចហៅគាត់ថ្លឹង ដើម្បីបានលុយទិញបាយហូប រួចគាត់ក៏ព្រមថ្លឹងពីរនាក់ប្ដីប្រពន្ធរួចហេីយហុចលុយអោយចំនួន១ពាន់រៀល បំណងលេងសើច  ហើយបុរសនោះមិនព្រមយកទេ ដោយនិយាយថាថ្លឹងម្ដង១ពាន់រៀល ថ្លឹង២នាក់ស្មើ២ពាន់រៀល ហើយក៏ខឹងរហូតរត់ទៅយកកូនកាំបិតចិតបន្លែ មកចាក់ពីខាងក្រោយខ្នងខាងឆ្វេងមួយកន្លែង មុតធ្លាយកណ្ដាលម្រាមដៃ ហូរឈាមជោកខ្លួន  ហើយព្យាយាមរត់គេចខ្លួន  ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ចាក់អង្រែក្រោម  សហការជាមួយសមត្ថកិច្ចខណ្ឌ មានជ័យ ឡោមព័ទ្ធជនសង្ស័យ  ដោយលួងលោម  រហូតស្ទុះទៅចាប់ដកហូតកាំបិតពីដៃ  រួចវាយខ្នោះបញ្ជូនទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្ដង។ តែជនរងគ្រោះ សុំអោយសមត្ថកិច្ចអប់រំយកទៅមណ្ឌលកែប្រែបានហើយ ដោយសារអាណិត ព្រោះទើបតែដឹង ជនបង្កជាមនុស្សមានជំងឺប្រសៃប្រសាទ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ឈ្មោះ អ៊ឹង អ៊ាវសារ៉ាសុភ័ណ្ឌ ភេទប្រុស អាយុ ៣១ឆ្នាំ រកស៊ីជញ្ជីងថ្លឹងទម្ងន់ ស្នាក់នៅភូមទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យដបានសារភាពថា ខ្លួនពិតជាបានចាក់បុរសរងគ្រោះ ដោយសារខឹងមិនព្រមអោយលុយ ពេលឡើងទៅថ្លឹងជញ្ជីងរបស់ខ្លួន រហូតឈានដល់កើតមានទំនាស់ពាក្យសំដឺ ហើយខ្លួនស្មានតែមកប្លន់ខ្លួនទៀត   ទើបរូបខឹងខ្លាំងពេករត់ចេញពីកន្លែងកើតហេតុ ទៅយកកូនកាំបិតអ្នកជិតនោះ  រត់យកមកចាក់ជនរងគ្រោះ បណ្ដាលរបួសខ្នងខាងស្ដាំ។  ក្រោយមកក៏សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង។

យោងតាមបុរសរងគ្រោះមិនប្ដឹងជនបង្កដោយអាណិតហើយណាមួយជនរងគ្រោះរបួសស្រាលផងហើយក៏បានតេសទឹកនោមជនបង្កហិង្សាក៏គ្មានផ្ទុកសារធាតុញៀនទេ តែសង្ស័យបុរសនោះមានជំងឺប្រសៃប្រសាទហើយក៏បញ្ជូលទៅខាងសង្គមកិច្ចអោយមកយកជនបង្កទៅអប់រំ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!