ព្រឹតិ្តការណ៍ថ្មីៗ

វាសនា «ចំប៉ីខ្មៅ» ទៅជាយ៉ាងណា? តុលាការនឹងប្រកាសសាលក្រមសំណុំរឿង «ចំប៉ីខ្មៅ» ជេរប្រមាថពូជសាសន៍ខ្មែរ នៅចុងខែមិថុនា នេះ

5 ខែ មុន 132 តូ សុផល

ភ្នំពេញ៖ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបួងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ

បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ពាក់ព័ន្ធសំណុំរឿង ញុះញង់ឲ្យមានការរើសអើង។

បន្ទាប់ពីសាកសួរដេញដោល អស់ជាច្រើនម៉ោង តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។

នៅចំពោះមុខតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យនាពេលកន្លងមក។

គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទ រូបនេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។

បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមបទចោទ
ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕ (ដោយ៖ សំរិត)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ