ព្រឹតិ្តការណ៍ថ្មីៗ

អាក្រៀមមិនទាន់អស់ អាស្រស់មកជាបន្តបន្ទាប់!

3 ខែ មុន 717 តូ សុផល

ភ្នំពេញ៖ ប្រុសស្រី៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយប៉ុស្តិ៍ធ្វើការឃាត់ខ្លួនព្រមទាំងដកហូតក្រាមសថ្លាចំនួន១៦កញ្ចប់ថង់តូចសង្ស័យជាថ្នាំញៀន។វេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នៅបន្ទប់ជួល ផ្ទះលេខ២៧ ផ្លូវ១៩
៨៤អា ក្រុម១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។

ក្នុងប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោកអធិការរងខណ្ឌសែនសុខ លោកនាយប៉ុស្តិ៍នគរបាលភ្នំពេញថ្មី មេភូមិភ្នំពេញថ្មី ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាមុនកើតហេតុសមត្ថកិច្ចបានចុះធ្វើរដ្ឋបាលនៅចំណុចខាងលើក៍ប្រទះឃើញប្រុសស្រី០៦នាក់កំពុងប្រមូលផ្តុំគ្នាសេពគ្រឿងញៀនក្នុងបន្ទប់ជួលក៍ធ្វើការឃាត់និងត្រួតពិនិត្យស្រាប់តែឃើញក្រាមសថ្លាចំនួន១៦កញ្ចប់ថង់តូចសង្ស័យជាថ្នាំញៀនក្នុងបន្ទប់ជួលខាងលើនិងឧបករណ៍សេពគ្រឿងញៀនមួយចំនួនក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ប្រុសស្រីខាងលើរួមនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ