ព្រឹតិ្តការណ៍ថ្មីៗ

អធិការដ្ឋានខណ្ឌឬស្សីកែវប្រើវិធានការស្រាវជ្រាវគ្រប់រូបភាពដើម្បីបង្ក្រាបសមាសភាណពាក់ព័ន្ធគ្រឿងញៀន​និងបទល្មើសព្រហ្មទណ្ឌ

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ៖ កម្លាំងអធិការខណ្ឌឬស្សីកែវបានប្រើប្រាស់បច្ចេកវិទ្យាថ្មីដោយប្រើប្រាស់កម្លាំងព្រហ្មទណ្ឌក្នុង រូបភាពស៊ីវិលដើម្បីពិនិត្យសង្កេតការណ៏ទៅលើសមាសភាពដែលចង់ប្រព្រឹត្តបទល្មើសអាក្រក់នៅក្នងភូមិសាស្ត្រ។

ក្រោយពីមានការអនុវត្តន៏នៅក្នុងវិធានការជំនាញគ្រប់ផ្នែកប៉ុស្តិ៏ រួចមកជាក់ស្តែងនៅរសៀលថ្ងៃនេះដែរ វេលាម៉ោង២និង៣៥នាទីកម្លាំងអធិកាដ្ឋានបានកំណត់មុខសញ្ញាជនសង្ស័យជួញដូរចំនួន០២នាក់ដែលជាសមាសភាពបំរុងធ្វើការជួញដូរគ្រឿងញៀនក្នុងភូមិសាស្ត្រទួលសង្កែ ហើយកម្លាំងជំនាញបានធ្វើការតាម និង សង្កេតការណ៍ តាមពីផ្លូវ៩៣ ចូលដល់៥៩៨រហូតផ្លូវក្រៅផ្លូវជាតិលេខ៥ ប៉ុន្តែ ជនសង្ស័យគ្រឿងញៀនចំនួន២រូបនោះក៏បានដឹងខ្លួនហើយបន្ថែមល្បឿនដើម្បីបើកគេច ពេលនោះកម្លាំងអធិការដ្ឋានបានបន្តបោះដៃគ្នាតាមវិទ្យុទាក់ទងអោយកម្លាំងនគរបាលចរាចរត្រួតពិនិត្យ និងកម្លាំងដែលឈរជើងកំពុងពួនស្ទាក់  តែជនទាំង០២នោះបាន បង្អន់ល្បឿនរួចបន្ថែមល្បឿនទៅវិញដោយបើកបុកបារាស់របស់នគរបាលយើងដែលឃាត់អោយចូលខាង តែបែជាជន០២នោះបើកបន្តជិះរត់ នឹងបុកបារាស់ទី ០២ ទី០៣និងទី០៤ រួចបន្តឆ្ពោះទៅជើងតាមផ្លួវលេខ៥ដដែល ពេលនោះកំលាងគោលដៅបន្តដេញតាមហើយបោះដៃតាមវិទ្យុអោយប៉ុស គីឡូម៉ែត្រលេខ០៦  ជួយស្ទាក់ឃាត់ជនទាំង០២នៅមិនឈប់បានបើកបុកនគរបាលគីឡូម៉ែត្រលេខ០៦ទៀត ឆ្ពោះចូលទៅក្នុងសង្កាត់ច្រាំងចំរេះ២ កំលាំងច្រាំង០២ចេញស្ទាក់ឃាត់បន្តបុកដួលជាមូយនគរបាលថែមទៀតទើបឃាត់ជាប់ប៉ុន្តែជនអ្នកបើកបានព្យាយាមរត់ហើយធ្វើការប្រតាយជាមួយនិងកំលាំងម៉ូតូប្រដេញបណ្តាលអោយផ្ទុះអាវុធខ្លីត្រូវកំផួនជើងរងរបួសស្រាល។  ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល លើផ្លូវលេខជាតិលេខ៥  ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។

សមាសភាពសង្ស័យចំនួន២នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ុត  សំនៀង ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូបានរងរបួស មួយគ្រាប់ចំកជើងខាងស្តាំរបួសស្រាល និងទី២ ឈ្មោះ អឿន សុធារ៉ា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជាអ្នកជិះពីក្រោយ ទាំង២នាក់មានស្រុកកំណើតនៅភូមិស្រែព្រីង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយពីការឆែកឆេរលើសមធ្យោបាយសមាសភាពជនសង្ស័យនោះ កម្លាំងសមត្ថកិច្ចបានដកហូតបានគ្រឿងញៀនចំនួន០៣កញ្ចប់នៅក្នុងកែបម៉ូតូ។
បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីពេទ្យព្យាបាលមុខរបួស និងបន្តការសាកសួរស្រាវជ្រាវ លើបទល្មើសផ្សេងៗផងដែរ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

IMG-20160602-WA0152-1 IMG-20160602-WA0199-1 IMG-20160602-WA0155 IMG-20160602-WA0141

IMG-20160602-WA0151 IMG-20160602-WA0143 IMG-20160602-WA0140 IMG-20160602-WA0126} else {

បន្ថែមយោបល់របស់អ្នក

យោបល់