ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទ IPhoneX មិនបានសម្រេច ត្រូវសមត្ថកិច្ច ឃាត់ខ្លួនទាំង២នាក់ (វីដេអូ)

2 ខែ មុន 65 តូ សុផល

ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ TNN ថា កាលពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ២ នាក់ នៅចំណុចផ្លូវលេខ៣១៥ កែងផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកមធ្យោបាយម៉ូតូជិះធ្វើសកម្មភាព ពាក់ពន្ធ័ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកIPhoneX ពណ៌ ស មិនបានសម្រេច)។

លោក ប៊ុន សត្យា ប្រាប់អោយដឹងថា ជ​នសង្ស័យ

ទី១ ឈ្មោះ ព្រំ វាសនា ហៅ ប៉េះ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៥៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទី២ ឈ្មោះ សុខ ទី ភេទ ប្រុ អាសយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ឆ្នាំ  ផលិត២០១៩ លេខតួ-លេខម៉ាស៊ីន៩០៣៧០ ពាក់ស្លាកលេខ ភ្នំពេញ 1HO-6041។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!