ព្រឹតិ្តការណ៍ថ្មីៗ

១០នាក់ទៀតហើយ! នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១០នាក់ ទៅតុលាការ លើសុំនុំរឿង៦ករណីផ្សេងគ្នា

1 ខែ មុន 34 តូ សុផល

ភ្នំពេញ៖ ព្រឹកនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសុំនុំរឿងបញ្ជូនខ្លួនជនសង្ស័យ១០នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី ៤ មិថុនា ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន០៦ករណីផ្សេងគ្នាក្នុងនោះ  ឆបោកមួយករណីស្មើ០៣នាក់ លួចមួយករណីស្មើ២នាក់ ប្រើប្រាស់គ្រឿងញៀន៤ករណីស្មើ៥នាក់។

គួរបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!