ព្រឹតិ្តការណ៍ថ្មីៗ

វាយប្លន់បានសម្រេច ជាប់ខ្នោះក៍បានសម្រេចដែរ

3 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ឃាត់ខ្លួនក្រោយពេលវាយប្លន់យកម៉ូតូពី

ជនរងគ្រោះកាលពីវេលាម៉ោង៦និង០០នាទីយប់ថ្ងៃទី៣ខែមិថុនាឆ្នាំនៅចំនុចផ្លូវវែងស្រេងភូមិដំពាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះចាន់ផានិតភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេស្នាក់នៅបន្ទប់ជួលផ្លូវលំសង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យ។

ចំណែកជនរងគ្រោះមានឈ្មោះនៅ សុខហួភេទប្រុសអាយុ១៥ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេនិងបក្ខពួកម្នាក់ទៀតឈ្មោះចិនដែលកំពុងតែរត់គេចខ្លួនពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ