ព្រឹតិ្តការណ៍ថ្មីៗ

ឃើញអោបគ្នាស្និទ្ធស្នាលណាស់ ម៉េចទៅជាប្តឹងផ្តល់គ្នាទៅវិញ ?

5 ខែ មុន 259 តូ សុផល

អ្នកកាសែតជិត ១០នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ពាក់ព័ន្ធករណី ជេរប្រមាថ និងជ្រៀតជ្រែកកិច្ចការងាររបស់អ្នករាជការសាធារណៈ។

លោកព្រះរាជអាជ្ញារង ខាន់ សុផល អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តកំពត បានប្រាប់  តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពតពិតជាបានទទួលពាក្យបណ្តឹងរបស់លោក យី ថុល ប្តឹងអ្នកកាសែតមែននៅព្រឹកនេះមែន។

លោកព្រះរាជអាជ្ញារង រូបនេះបន្ថែមថា សំណុំរឿងនេះនៅពុំទាន់ត្រូវបានចាត់ជូនតំណាងអយ្យការរូបណា ជាអ្នកចាត់ការនៅឡើយទេ។

សូមជម្រាបជូនថា លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាក បានដាក់ពាក្យប្តឹងអ្នកកាសែតជិត ១០នាក់ ចំនួន ៣បទល្មើសរួមមាន៖ បទ ជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។ លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាក បានប្តឹងអ្នកកាសែតទាំងជិត ១០នាក់ ទាមទារសំណងជំងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារ។

អ្នកកាសែតដែលរងបណ្តឹងរបស់លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាករួមមាន៖
-ទី១លោក ហ៊ុន សុខា ជាប្រធានសារពត៌មាននៃក្លិបអ្នកកាសែតឯករាជ្យ និងជានាយកផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV)
-ទី២លោក ចន យូដេត ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៣លោក ស៊ាង ប៊ុនសុង ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៤លោក ទុំ ឆោម ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
-ទី៥លោក ប៉ែន រ៉ា ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៦លោក កែវ សុផាត ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
-ទី៧លោក ជី ពេជ្រ ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
-ទី៨លោក អ៊ុត ប៊ុនធឿន ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ និងបក្ខពួក។

គួររម្លឹកថា បណ្តឹងរបស់លោក យី ថុល ប្រធានការិយាល័យគយ និងរដ្ឋាករ ព្រែកចាក ផ្តើមចេញពីសកម្មភាពរបស់ក្រុមអ្នកសារព័ត៌មានប្រមាណជិត ១០នាក់ខាងលើ និងបក្ខពួក បាននាំគ្នាចញលទៅក្នុងបរិវេណ ប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។

នៅថ្ងៃកើតហេតុ ក្រុមអ្នកកាសែតខាងលើ បានផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក (Live) អំពីទំនាស់ពាក្យសម្តីជាមួយ អាជ្ញាធរសាធារណៈ ជេរប្រមាថ និងរុញច្រានដេញចាប់ មន្ត្រីគយ ខណៈមន្ត្រីជំនាញកំពុងពិនិត្យ ការនាំចូលទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា។

សកម្មភាពរបស់ក្រុមអ្នកកាសែតខាងលើ ត្រូវបានមជ្ឈដ្ឋានទូទៅ អ្នកកាសែត និងរដ្ឋមន្ត្រីក្រសួងព័ត៌មានផង សុទ្ធតែសម្តែងការហួសចិត្ត ត្បិតមើលឃើញថា ក្រុមអ្នកកាសែតទាំងអស់ខាងលើបានប្រព្រឹត្តប្រាសចាកអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ