ព្រឹតិ្តការណ៍ថ្មីៗ

ករណីរំលោភសម្លាប់នៅព្រះសីហនុ មិនទាន់ស្ងប់ មានករណីរំលោភ កុមារីអាយុ៤ឆ្នាំ

3 ខែ មុន 542 តូ សុផល

ខេត្តកណ្តាល៖ ហេតុការណ៍ហួសចិត្តកើតឡើងទៀតហើយ ករណីប៉ុនប៉ងចាប់រំលោភកុមារីវ័យ ៤ឆ្នាំ តែមិនបានសម្រេច។ហេតុនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខឆ្នាំកុរ​ ឯសក័​ ព.ស២៥៦៣​ ត្រូវថ្ងៃទី៣០.០៥.២០១៩​ វេលាម៉ោង២២.១០នាទីនៅចនុចភូមិថ្កុល ឃុំត្រេីយស្លា​ ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ​ ច រ ស ភេទស្រី អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ​ លី​ វុត្ថា​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​ថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ​ កសិករ (​គេចខ្លួន)។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ ១គ្រឿង និងអាវដៃ​ខ្លី ពណ៍ខ្មៅ​ លាយខៀវ ចំនួន០១ ។

នៅថ្ងៃទី​ ខែឆ្នាំ​ វេលាម៉ោងកេីតហេតុខាងលេី​ ឈ្មោះ​ ច រ ស បានទៅដេកនៅក្នុងមុង សំយ៉ាបខាងមុខផ្ទះ ជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ។ ពេលនោះជីដូន បានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ១គ្រឿង និងអាវ១ ។

សូមបញ្ជាក់ថា លុះដល់ថ្ងៃទី ២ មិថុនា ២០១៩​ វេលាម៉ោង​ ១១.៤៣នាទី ទេីបម្តាយ​ និងឪពុកជនរងគ្រោះ​ បានមកប៉ុស្គិ៍ នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យា បញ្ចប់រឿង កុំឲ្យមានគុំនំគួនគ្នាដោយភាគីសងខាងឯកភាពគ្នាសងលុយ ២៥០ដុល្លា ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ ។

ករណីនេះ ក្រោយទទួលបានព័ត៌មានកំលាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ