ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ស័ក្តិ៣ លួច IPad ផ្កាយ៤ នេត សាវឿន បានចេញបទបញ្ជាឲ្យចាប់ខ្លួនបញ្ជូនទៅឲ្តុយលាការចាត់ការតាមច្បាប់

4 ខែ មុន 318 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់អំពីចំណាត់ការផ្លូវច្បាប់ ចំពោះនគរបាលស័ក្តិ៣ ហេង ហាប់ ជានគរបាលនាយកដ្ឋានការពារព្រំដែនទឹក ដែលលួច iPad របស់ពលរដ្ឋ និងត្រូវគេបង្ហោះ ចែកចាយវីដេអូ សកម្មភាពលួចនោះព្រោងព្រាត ឥឡូវនេះ នគរបាលស័ក្តិ៣ មិនរួចខ្លួនឡើយព្រោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាឲ្យចាប់ខ្លួនបញ្ជូនទៅអោយតុលាការចាត់ការតាមច្បាប់។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោកស័ក្តិ៣ ហេង ហាប់ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ រស្មី សាមគ្គី ស្ថិតនៅក្នុងខណ្ឌទួលគោក។ ខណៈម្ចាស់ផ្ទះមិនចាប់អារម្មណ៍ ជនសង្ស័យឈ្មោះ ហេង ហាប់ បានបន្លំលួចយក iPad របស់ម្ចាស់ផ្ទះ។ ប៉ុន្តែជាអកុសល នគរបាលស័ក្តិ៣ ហេង ហាប់ ត្រូវបានកាមេរ៉ា សុវត្ថិភាព ថតបានរូបភាពយ៉ាងច្បាប់អំពីអំពើលួច iPad នោះ ហើយត្រូវគេបង្ហោះ និងចែកចាយរាប់ពាន់នាក់លើបណ្តាញសង្គមFacebook។

រហូតដល់ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ដដែល នគរបាលស័ក្តិ៣ ហេង ហាប់ មានវ័យ ២៤ឆ្នាំ ដែលកំពុងបម្រើការងារនៅក្នុងនាយកដ្ឋានការពារព្រំ ដែនទឹក ជាមួយឪពុកដែលជាប្រធាននាយកដ្ឋាននេះ បានចូលខ្លួនទៅសារភាពកំហុស និងប្រគល់ iPad ទៅជូនម្ចាស់គេវិញ ដោយអះអាងថា ខ្លួនច្រលំដៃយក។ ដោយសារតែរកមិនឃើញបទល្មើស របស់លោកស័ក្តិ៣ ហេង ហាប់ ទើបនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យនគរស័ក្តិ៣ បានត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

ប៉ុន្តែទីបំផុត នគរបាលស័ក្តិ៣ ហេង ហាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវទង្វើរបស់ខ្លួនដដែល ព្រោះតែមហាជននាំគ្នារិះគន់ រហូតមានបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕  សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ