ព្រឹតិ្តការណ៍ថ្មីៗ

តែហ៊ានរំលោភ មិនទុកឡើយ! រុះរើ​ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មាន​ច្បាប់​ និងលើសទំហំកំណត់គ្រប់ប្រភេទ​ ដាក់លើដីចំណីផ្លូវ​

3 ខែ មុន 82 តូ សុផល

សៀមរាប៖ នាព្រឹកថ្ងៃចន្ទ​ ១កេីត​ ខែជេស្ឋ​​ ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ក្រុមការងារចម្រុះ​ខេត្តចុះអនុវត្តការរុះរើ​ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់​ និងលើសទំហំកំណត់​ ដែលបានដាក់លើដីចំណីផ្លូវ​ នៅក្នុងក្រុងសៀមរាប​ ដឹកនាំដោយ​ លោក​ នាក់​ ណេរ៉ុន​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ លោក​នាយករងរដ្ឋបាល​ខេត្ត​ លោកនាយកទីចាត់ការអន្តរវិស័យ និងមានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា​ជាច្រើនទៀត​។

គោលបំណង​ នៃ​ការចុះរុះរើ​ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់​ និងលើសទំហំកំណត់​ ដែលបានដាក់លេីដីចំណីផ្លូវ​នេះគឺ​ ដើម្បី​រៀប​ចំ​សោភ័ណ្ឌ​ភាព​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​សាធារណៈ​ អនុវត្តនីតិវិធីដើម្បីឲ្យពួកគាត់ដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ​ និងលុបបំបាត់​ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញត​ ក្នុង​ក្រុងសៀមរាប​ទាំងមូល​ ឲ្យសក្តិសមជាក្រុងទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏រុងរឿង​ មានភាពទាក់ទាញខ្លាំងទាំងភ្ញៀវជាតិ​ អន្តរជាតិ​ និងដើម្បីរក្សាបាននូវអត្តសញ្ញាណ​វប្បធម៌ទំនៀមទម្លាប់ប្រពៃណី​ល្អ​ និងលើកតម្កេីងកិត្យានុភាពវប្បធម៌​ជាតិ។

ក្រុមការងារបានចាប់ផ្ដេីមពីចំណុចគល់ស្ពានព្រះរាជដំណាក់​ ឆ្ពោះទៅទិសខាងកើត​ តាមបណ្ដោយផ្លូវជាតិលេខ​ ៦​ និងបន្តរហូតដល់ព្រំប្រទល់ក្រុងសៀមរាប​ និងស្រុកប្រាសាទបាគង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ