ព្រឹតិ្តការណ៍ថ្មីៗ

បត់ឆ្លងផ្លូវ មិនប្រយត្ន័ ត្រូវបានម៉ូតូ មួយគ្រឿងទៀតបុក ពេញទំហឹង បណ្តាលឲ្យរងរបួស ទាំងសងខាង

3 ខែ មុន 25 តូ សុផល

ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូបុកគ្នាចំពេញទំហឹងព្រោះតែខ្វះការប្រុងប្រយ័ត្នអ្នកបើកបរមិនបានមើលមុខមើលក្រោយពេលធ្វើដំណើរ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៤៥នាទី ចំណុចភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូជនរងគ្រោះទីមួយម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1AL 8610 បើកបរដោយឈ្មោះ ឃួន តេង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកំពង់ធំ ឃុំកំពែង ស្រុកព្រៃកប្បាស (អ្នកបើកបររងរបួសធ្ងន់)។

ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាក ហុងដាអាយខុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 AS 0814 បើកបរដោយឈ្មោះ ចាន់ ភក្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស (រងរបួសធ្ងន់)និងអ្នករួមដំណើរម្នាក់ឈ្មោះ ជ័យ ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស (រងរបួសធ្ងន់)។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងបានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់កន្លែងកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ដែលបើកបរមកពីទិសខាងត្បូងទៅជើងបានបត់ឆ្វេងឆ្លងថ្នល់ក៏ត្រូវម៉ូតូមួយគ្រឿងទៀតបើកមកពីមុខបុកពេញទំហ៊ឹងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ទាំងសងខាងតែម្តងទៅ។

ក្រោយកើតហេតុប៉ូលីសជំនាញស្រុកព្រៃកប្បាសបានចុះដល់ធ្វើកំណត់ហេតុវាស់វែងនិងដកហូតវត្ថុតាងម៉ូតូទាំងពីរគ្រឿងយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរស្រុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នករងរបួសត្រូវបានចាត់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ៕ដោយ៖ ខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ