ព្រឹតិ្តការណ៍ថ្មីៗ

ឆេះរលាករងរបួសធ្ងន់ម្នាក់ស្រាល២នាក់ លើកដែកទីបប៉ះខ្សែកាបភ្លើង ឆ្លងផ្ទុះឆក់

3 ខែ មុន 17 តូ សុផល

ភ្នំពេញ ៖ បុរសជាកមម្មករជាងបាញ់ថ្នាំម្នាក់ ខណៈដែលធ្វេសប្រហែស លើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ បណ្តាលឲ្យឆ្លងផ្ទុះឆក់ឆេះរលាកពេញខ្លួន រងរបួសធ្ងន់ ចំណែក២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅការដ្ឋានសំណង់ចិនមួយកន្លែង ក្រុម១៤ តាមផ្លូវ២០០៤ ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឡុង ណារិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងបាញ់ បៀកថ្នាំ ទើបមកធ្វើការបាន៥ថ្ងៃហើយ មានទីលំនៅ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាសំណង់ខាងលើជាសំណង់ចិន សាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះ លើកដែកទីបយកឡើងទៅលើចាប់រន្ទា បែជាប៉ះចំនឹងខ្សែកាប ទើបបណ្តាលឲ្យឆ្លងឆក់គ្នាកម្មករចំនួន៣នាក់ ធ្ងន់ម្នាក់ ស្រាល២នាក់ ។

ជនរងគ្រោះ ក្រោយកើតហេតុត្រូវបាន កម្មករ ប្រជាពលរដ្ឋជួយលើកជនរងគ្រោះរបួសធ្ងន់ម្នាក់ដាក់ចុះ ដឹកតាមម៉ូតូកង់បីបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត ។

តាមប្រជាពលរដ្ឋបានលើកឡើងថា សំណង់ជនជាតិចិនខាងលើ មិនដឹងថា មានច្បាប់ឬអត់ច្បាប់នោះទេ សំណង់សង់គៀកជាប់នឹងខ្សែកាបភ្លើង ដែលបង្កហារនិភ័យច្រើន ប្រឈមគ្រោះថ្នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់