ព្រឹតិ្តការណ៍ថ្មីៗ

បាត់២ថ្ងៃ ប្រទះឃើញ សាកសពអណ្តែតទឹក

3 ខែ មុន 34 តូ សុផល

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រះឃើញអណ្តែតទឹក រណ្តៅដី ក្រោយពីផឹកស្រាស្រវឹងបាត់២ថ្ងៃរួចមកបែរជាឃើញ ក្លាយជាសាកសព បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងរណ្តៅដីដ៌ជ្រៅមួយកន្លែង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

សាកសពត្រូវបានសាច់ញាតិអះអាងថា ឈ្មោះ ឡុង នៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសេនជ័យ មានស្រុកកំណើត ភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ផេត ខួច អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រី១នាក់ ។

តាមសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ ក្រោយពីផឹកស្រវឹង ជាមួយមិត្តភ័ក្ររួមការងារ ហើយចាកចេញទៅបាត់ មិនដឹងថា ទៅណា សាច់ញាតិ ក្រុមគ្រួសារ ដឹងថាបាត់មួយយប់ហើយ ក៏មិនតាមស្វែងរកដែរ ព្រោះ កន្លងមកធ្លាប់បាត់ ដាច់យប់ រហូតដល់ ព្រឹកថ្ងៃទី០២ បន្ទប់នៅតែមិនឃើញជនរងគ្រោះ សង្ស័យថា ចុះងូតទឹក រណ្តៅដីខាងលើដែរ តែមិនឃើញ ទើបនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រទះឃើញ ជនរងគ្រោះស្លាប់ អណ្តែតទឹកទៅវិញ ។

បើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា ជនរងគ្រោះ មុនកើតហេតុ រួមជាមួយមិត្តភ័ក្រ គ្នា៣នាក់ ក្រោយពីផឹកស្រវឹង ជិះម៉ូតូទៅរកកន្លែងជក់គ្រឿងញៀន នៅដីវាល មាត់រណ្តៅដី ខាងលើ ជួបជាមួយកម្លាំងសមត្ថកិច្ច ល្បាត ជនទាំង៣ភ័យ រត់លោតចុះទឹក រណ្តៅដីខាងលើ២នាក់ ចាប់ឃាត់ខ្លួនម្នាក់ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ លុះដល់ព្រឹកថ្ងៃទី០៣ នេះ ស្រាប់តែប្រទះឃើញ សាកសព ដែលគេសង្ស័យថា ជនសង្ស័យ ដែលរត់គេចពីសមត្ថកិច្ចហើយ ។

សាកសពក្រោយពីប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

បន្ថែមយោបល់របស់អ្នក

យោបល់