ព្រឹតិ្តការណ៍ថ្មីៗ

សម្លាប់ស្ត្រីម្នាក់ ដាក់កញ្ឆេនំប៉័ងទៅបោះចូលលូទឹកស្អុយ តុលាការផ្តន្ទាទោសបុរស ២នាក់ដាក់គុក១ជីវិត និងស្ត្រីម្នាក់ រយៈពេល ៣០ឆ្នាំ

1 ខែ មុន 352 តូ សុផល

ភ្នំពេញ៖ លោក រស់ សាម៉ឺឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទាទោសបុរស ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងស្ត្រីម្នាក់ទៀត រយៈពេល ៣០ឆ្នាំ។

ជនជាប់ចោទទី១ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង, ទី២ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ និងទី៣ឈ្មោះ អាត អឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង ត្រូវតុលាការផ្តន្ទាទោស ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ខ្នើយ សឹង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមជនជាប់ចោទ សារភាពថា មូលហេតុដែលពួកគេបែកគំនិតប្លន់សម្លាប់ជនរងគ្រោះ ព្រោះតែជនរងគ្រោះ បានចងការប្រាក់ឲ្យជនជាប់ចោទឈ្មោះ អាត អឿន ចំនួន ២០ម៉ឺនរៀល ដោយគ្មានប្រាក់សង និងមើលឃើញថា ជនរងគ្រោះមានសម្ភារ អាចប្លង់យកទៅលក់បាន ទើបពួកគេ ធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅពេលពួកគេណាត់ជនរងគ្រោះឲ្យមកយកលុយជំពាក់។ នៅពេលសម្លាប់ជនរងគ្រោះរួច ពួកគេបានយកសម្ភាររួមមាន ម៉ូតូម៉ាកស្កុបពី១គ្រឿង, ទូរស័ព្ទ iPhone ២គ្រឿង,

ខ្សែក, ក្រវិល,  នាឡិកា, និងសម្ភារមួយចំនួនទៀតចែកគ្នា។

សូមរម្លឹកថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះរួចច្រកក្នុងកញ្ឆេនំប៉័ងយកទៅបោះចោលក្នុងលូទឹកស្អុយ តាមផ្លូវសឡា ក្បែរស្ថានីយ៍ប្រេងតេលា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!