ព្រឹតិ្តការណ៍ថ្មីៗ

កន្ទេលធំបន្លំដេក! ទិញរថយន្តបែនដឹកដី យក ស្លាកលេខ ខ.ម បំពាក់យ៉ាងឡូយ!

2 ខែ មុន 133 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ដោយទទួលបានព័ត៌មាន នៅវេលាម៉ោង២១ និង ២០ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានមន្ត្រីកងវិស្វកម្ម ៧១៨ លួចនាំចូលរថយន្តប្រភេទបែនដឹកដី ចំនួន៣គ្រឿង មកពីប្រទេសវៀតណាម តាមច្រករបៀង ចូលមកលាក់ទុក ក្នុងទីតាំងអង្គភាព កងឯកភាពស្ថាបនាថ្នល់លេខ ៧១៨ មានទីតាំងនៅជាប់ផ្លូវខ្សែក្រវាត់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្ត ភូមិទួលសំរ៉ែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបាញ់ពណ៌ ត្រេអ៊ីរួចជាស្រេច ហើយយកស្លាកលេខក្លែងក្លាយ ខ.ម ដែលមិនមានក្នុងបញ្ជីទ្រព្យរដ្ឋ ទៅបំពាក់រួចបើកចូលមកប្រទេសកម្ពុជា។
ក្រោយទទួលបានព័ត៌មាននេះ ភ្លាម លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានចាត់បញ្ជាមន្ត្រីក្រោមឱវាទ ដើម្បីឡោមព័ទ្ធ រហូតដល់ព្រឹក ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ចុះអនុវត្តផ្ទាល់ ដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង រួមសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមន្រ្តីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំផងដែរ អនុវត្តកិច្ចសហប្រតិបតិ្តការនេះ ពិនិត្យឃើញមានរថយន្តបែនដឹកដី (មានបែន) ចំនួន២គ្រឿង និងគ្មានបែនចំនួន១គ្រឿង សុទ្ធតែគ្មានពន្ធនាំចូល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!