ព្រឹតិ្តការណ៍ថ្មីៗ

បែកធ្លាយ បាត់ឈើក្រញូង ជាង៤តោន នៅក្នុងឃ្លាំង សាលាខេត្តឧត្ដរមានជ័យ តើនណា ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់?

3 ខែ មុន 68 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះ មានការបែកធ្លាយមកថា​ ឈើក្រញូងដែលបង្ក្រាប បានកាលពី ឯកឧត្ដម សរថាវី នៅជាអភិបាលខេត្តឧត្ដរមានជ័យ​ ចំនួនពីរថយន្ដស្ទែនយកទៅរក្សាទុកនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ  នៅពេលនេះល្បីថាបាត់បង់អស់ចំនួន៩៦ដុំ ស្មើនិង៤១២៧ គីឡូក្រាមស្មើនិង ៣.៤៣៩ ម៉ែត្រគូប។

ប្រភពបានបង្ហើបអោយដឹងថា កាបែកធ្លាយបាត់បង់ឈើក្រញូងរាប់តោនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ​ នៅពេលដែលមានការប្លាស់ប្ដូរទីតាំងរក្សាទុកកាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៩ពីទីតាំងចាស់សាលាខេត្តទៅរក្សាទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើ​ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុសំរោងខេត្តឧត្ដរមានជ័យ។

ប្រភពបានបន្ដរថាមិនត្រឹមតែបាត់បង់ឈើឈើក្រញូងជាងបួនតោនប៉ុណ្ណោះនោះទេបូករួមទាំង មធ្យោបាយដឹកជញ្ជូនឈើក្រញូងនោះទៀតផងគឺ ប្រភេទរថយន្ដស៊ីទែន ចំនួនពីគ្រឿងក៍បានបាត់ខ្លួនឈឹងតាំងតែទើបបង្ក្រាបបានថ្មីៗ ពោលគឺចាប់តាំងពីឆ្នាំ២០១៥មកម្លេះ។

លោក វ៉ាត ប៉ារ៉ានីន​ អភិបាលរងខេត្តឧត្ដរមានជ័យ បានអោយដឹងថា ចំពោះការបាត់បង់វត្ថុតាងឈើក្រញូងខាងលើ​ គឺច្បាប់ជានាក់ចាត់ការព្រោះការបង្ក្រាបរក្សាទុក និងផ្ទៀងផ្ទាត់ផ្លាស់ប្ដូរទីតាំងសុទ្ធតែមានសាលក្រមរបស់តុលាការត្រឹមត្រូវ។

រហូតមកដល់ពេលនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់ល្អ ក្នុងការបាត់បង់វត្ថុតាងឈើក្រញូងដ៍ច្រើនសន្ធឹកសន្ទាប់ ក្នុងឃ្លាំងរក្សាទុកនៅក្នុងសាលាខេត្តឧត្ដរមានជ័យ បូករួមទាំងរថយន្ដស៊ីទែនដែលជាមធ្យោបាយដឹកជញ្ជូនឈើក្រញ៉ូងផង។

សង្ឃឹមថា និងមានបុគ្គលណាម្នាក់ និងចេញមុខទទួលខុសត្រូវចំពោះបញ្ហានេះ៕ ដោយ៖ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ