ព្រឹតិ្តការណ៍ថ្មីៗ

ឃោរឃៅណាស់! ស្តាប់ចម្លើយសារភាព ករណី រំលោភសម្លាប់ក្មេង២នាក់នៅព្រៃនប់

4 ខែ មុន 1011 តូ សុផល

ខេត្តព្រៃវែង៖ ឃាតករំលោភសម្លាប់ក្មេងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមស្រាវជ្រាវចាប់ខ្លួនបាន នៅស្រុកមេសាង ខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យឈ្មោះ មាង វិចិត្រ ភេទ ប្រុស អាយុ ២៦ឆ្នាំ ពាក់ព័ន្ធករណី ឃាតកម្ម និងរំលោភសេពសន្ថវៈដោយប្រើទារុណកម្ម កាលពីថ្ងៃទី ២៩.០៥.១៩ វេលាម៉ោង១៥ និង ២០នាទី នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នៅថ្ងៃទី២៩ ឧសភា ២០១៩ វេលាម៉ោង១៥ និង២០នាទី នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឃាត និងរំលោភសេពសន្ថវៈដោយប្រើទារុណកម្ម បង្កដោយជនសង្ស័យឈ្មោះ មាង វិចិត្រ បានវាយសម្លាប់ក្មេងប្រុសម្នាក់អាយុ២ឆ្នាំ និងបានរំលោភក្មេងស្រីម្នាក់ទៀតអាយុ៧ឆ្នាំ ដោយប្រើហឹង្សាធ្ងន់ធ្ងរ ។

ក្រោយពីទទួលបានព័ត៍មានខាងលើ និងមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការណ៏ ជាមួយស្នងការដ្ឋានខេត្ត ព្រះសីហនុ, ស្នងការដ្ឋានខេត្ត ស្វាយរៀង និង ស្នងការដ្ឋានខេត្ត ព្រៃវែង បានបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ទើបអាចកំណត់មុខសញ្ញាបាន រហូតថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានបានឃាត់ជនសង្ស័យ ឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ នៅចំនុចភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រវៃង។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា នៅថ្ងៃទី២៩ ឧសភា ២០១៩ ខ្លួនបានធ្វើសកម្មភាព រំលោភលើក្មេងស្រីអាយុ៧ឆ្នាំ ពេលនោះក្មេងប្រុសអាយុ២ឆ្នាំក៏បានចូលមកទាន់ ខ្លួនក៏បានទះ២ដៃ ទាត់មួយជើងខ្ទប់នឹងជញ្ជាំង បណ្តាលឲ្យក្មេងប្រុសនោះស្លាប់តែម្តង។

បច្ចុប្បន្ននាយកដ្ឋានបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ដើម្បីកសាងនិតិវិធីបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ