ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ! ជាង៣០លានរៀល លុយដុល្លារ និង វត្ថុមានតម្លៃ ប្រមូលគ្មានសល់

5 ខែ មុន 413 តូ សុផល

បាត់ដំបង៖នៅចន្លោះវេលាម៉ោង ១២និង០០នាទីដល់ម៉ោង១៧ និង០០ នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ មានករណីគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិអស់ជាច្រើននៅ ចំណុច ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ ជា កុសល ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ធ្វើចម្ការ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

ចំពោះសម្ភារះដែលបាត់បង់រួមមាន៖១-ប្រាក់រៀល ៣០លានរៀល ២- ប្រាក់ដុល្លា ១០០ ដុល្លារ ៣-ខ្សែក ប្លាទីន១ខ្សែ តម្លៃ ៥៦០ ដុល្លារ ៤- បណ្តោង (ប្លាទីន) ត្បូងពេជ្រ តម្លៃ ១ពាន់ ២រយ ដុល្លារ ៤-ចិញ្ចៀន ប្លាទីន ត្បូងពេជ្រ ១វង់ តម្លៃ ៦០០ ដុល្លារ ៦-ខ្សែដៃ ប្លាទីន១ខ្សែ តម្លៃ ៨៥០ដុល្លារ ៧-ខ្សែក (មាស)១ខ្សែ តម្លៃ ២៧០០ដុល្លារ។

លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌកំរិតស្រាលខេត្តបានលើកឡើងថា៖បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលបានធ្វើសកម្មភាពគាស់ផ្ទះ លួចទ្រព្យសម្បត្តិជនរងគ្រោះយ៉ាងមុឺងម៉ាត់ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយសុខ កុសល

ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ