ព្រឹតិ្តការណ៍ថ្មីៗ

រំលោភសម្លាប់ក្មេង២នាក់ នៅស្រុកព្រៃនប់ ផ្កាយ៣ ង៉េ​ង​ ជួរ​ ថា​ ជនសង្ស័យ​ជា​ប្តី​ចំណែក​ ប្រពន្ធ​អាច​មិន​មានការ​ពាក់ព័ន្ធទេ

3 ខែ មុន 2109 តូ សុផល

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួរ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​និង​អង្គការ​ CPU​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេង​២​នាក់​ នៅ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​។​

​លោក​ប្រធាន​នាយកដ្ឋាន​បានឱ្យ​ដឹង​បន្ត​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ស្រុក​មេ​សាង​ ខេត្តព្រៃវែង​ ។​

លោក​ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួរ​ បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាង​លើ ជនសង្ស័យ​ជា​ប្តី​ចំណែក​ ប្រពន្ធ​អាច​មិន​មានការ​ពាក់ព័ន្ធ​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​យក​មក​ក្រសួងមហាផ្ទៃ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោកឧត្តមសេនីយ៍ត្រី​ ព្រុំ​ សន្ធរ​ ស្នងការខេត្តព្រៃវែង​ បានអោយដឹងថឆជនសង្ស័យទី១-ឈ្មោះ​ មាង​ វិចិត្ត​ អាយុ២៦ឆ្នាំ​ នៅភូមិគ្រើល​ ឃុំរំដេង​ ស្រុកមេសាង​ ខេត្តព្រៃវែង​ ត្រូវជាប្តី​និងជនសង្ស័យជាប្រពន្ធឈ្មោះ​ សំ​ សូរិយា​ អាយុ២៦ឆ្នាំ​ រស់នៅភូមិអូព្រាល​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។

​សូម​រំលឹក​ថាៈ​ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្ក​ឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី​ អាយុ​ជាង​១០​ឆ្នាំ​ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី​ និង​កុមារ​ជា​ប្អូន​អាយុ​ប្រ​ហល​៣​ឆ្នាំ​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​។​

​ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុងផ្ទះ​ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​ មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ​ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​រថយន្ត​វេលា​ម៉ោង​ ៨​យប់​ថ្ងៃ​ដដែល​នោះ​។​ កុមា​រា​រង​គ្រោះ​មានឈ្មោះ​ ផា​ សុខ​លី​ អាយុ​២​ឆ្នាំ​ និង​កុមារី​ជា​បង​មានឈ្មោះ​ ផា​ ស្រី​ល័​ក្ខ​ អាយុ​១០​ឆ្នាំ​ ៕​ ប្រភព៖ Cambodiapolice

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!