ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកររំលោភសម្លាប់នៅព្រះសីហនុ សមត្ថកិច្ច ចាប់ខ្លួនបានហើយ

1 ខែ មុន 601 តូ សុផល

ខេត្តព្រៃវែង៖ សមត្ថកិច្ច បានចាប់ខ្លួន ជនសង្ស័យ ដែលជាឃាតករ សម្លាប់ក្មេង ២នា ក់យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ។សមត្ថកិច្ចអោយដឹងថា «ជនដៃដល់រួមនិង ស្ត្រីម្នាក់ទៀតដែលជាប់សង្ស័យ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

គួររំលឹកផងដែរថា ឃាតកម្មដ៏ព្រៃផ្សៃនេះ  ដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់បានសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាម ដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។

កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!