ព្រឹតិ្តការណ៍ថ្មីៗ

ករណី ឪពុកវាយធ្វើបាបកូន ស្នងការខេត្តត្បូងឃ្មុំ ចេញលិខិតបំភ្លឺ

1 ខែ មុន 94 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណៈជនឲ្យបានជ្រាបថា: នៅពេលថ្មីៗនេះមានបណ្ដាញសង្គមមួយចំនួនចុះផ្សាយថា ឪពុកវាយធ្វើបាបកូនត្រូវបានអ្នកជិតខាងជួយសង្គ្រោះ តែក្រោយមកត្រូវបានប៉ូលីសធ្វើការដោះលែងឪពុកនោះឲ្យមានសេរីភាពវិញ។

ស្រុកពញាក្រែក: មានអំពើហឹង្សាបង្កឡើងដោយឪពុកបង្កើត មកលើកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយការចាប់ចងកូនផ្អោបទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់នឹងករកូន វាយធ្វើបាបកូនស្រីរបស់ខ្លួនយ៉ាងចាស់ដៃ។ នោះក្រោយពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយលោកស្រីវរសេនីយ៍ឯក ហៃ ឡាលីន ជាស្នងការរង សហការជាមួយលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ IKARE នាំក្មេងស្រីរងគ្រោះមកធ្វើការសាកសួរ
នៅអធិកាដ្ឋាននគរបាលស្រុកពញាក្រែក និងធ្វើការពិនិត្យស្លាកស្នាមដោយផ្ទាល់ឃើញថាពុំមានស្នាមរបួសធ្ងន់ធ្ងរដូចការចោទប្រកាន់របស់បណ្ដាញសង្គមមួយចំនួននោះទេករណីខាងលើនេះស្នងការដ្ឋាននគរបាលខេត្ត ជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បាន ចាត់ការតាមនីតិវិធីរួចរាល់ហើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!