ព្រឹតិ្តការណ៍ថ្មីៗ

ញយដងហើយ ! រថយន្តដឹកសំពោងខ្ពស់ បុកទាក់ឡូហ្គោលកាត់ទទឹងផ្លូវ

2 ខែ មុន 29 តូ សុផល

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿងបានបើកទៅប៉ះនិងរនាំងឡូហ្គោលកាត់ទទឹងផ្លូវបណ្តាលអោយវៀចនិងធ្លាក់ស្លាកឡូហ្គោមកដល់ដីសំណាងល្អមិនមានប៉ះអ្នកដំណើរផ្សេងទៀត។បង្ករភ្ញាក់ផ្អើរកាលពីម៉ោង២៤និង ៣០នាទីរំលងអាធ្រត្យ ២មិថុនា ២០១៩នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថាមុនកើតហេតុឃើញរថយន្តដឹកទំនិញមួយគ្រឿងម៉ាកHINOពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 3A-2371 ដឹកទំនិញសំពោងខ្ពស់បើកមកពីលិចទៅកើតខណះមកដល់ចំណុចខាងលើក៍ទៅបុងរនាំងឡូហ្គោលដែលកាត់ទទឺងផ្លូវជាតិលេខ៤បណ្តោអោយវៀចដែកនិងធ្លាក់ផ្ទាំងឡូហ្គោលចំនួន២ផ្ទាំងមកលើផ្លូវសំណាងល្អមិនមានប៉ះអ្នកដំណើរផ្សេងទៀត។

ក្រោយហេតុការណ៍កើតឡើងរថយន្តបង្ករខាងលើត្រូវសមត្ថកិច្ចចុះវាស់វែងយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!