ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រែកស្បែកហៅ​! សម្លាប់បងថ្លៃ ហើយគេចរត់ចូលព្រៃ ទៅជាន់ខ្សែលួសគេរាយឆក់កណ្តុរ បណ្ដាលឲ្យស្លាប់ដែរ​ កម្មពៀរពិតជាមិនចាំដល់ជាតិក្រោយឡើយ!

1 ខែ មុន 64 តូ សុផល

ខេត្តកណ្តាល ៖ ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​ដឹង​ថា

ឃាតករ​ជា​ប្អូនថ្លៃ​បាន​យក​កណ្ដៀវ​កាប់​ជន​រង​គ្រោះជា​បងថ្លៃ​ស្លាប់​ក្នុង​ថ្លុកឈាម សង្ស័យ​ដោយសារ​រឿង​ច្រណែន ហើយ​បន្ទាប់​ពី​កើតហេតុ​ឃាតករ​បាន​រត់គេច​ខ្លួន​​ចូលព្រៃបាត់ទៅ​ ដោយមិនដឹងថា​ទៅជាន់ខ្សែលួសគេរាយឆក់កណ្តុរ បណ្ដាលឲ្យស្លាប់​ ឡេីយ​ ទាល់តែព្រឹកមិញនេះទេីបប្រជាពលរដ្ឋប្រទះឃេីញ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យមេីលផ្អេីលទាំងព្រឹកតែម្ដង។ 

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ហម សា​រេ​ន ស្ថិត​ក្នុងភូមិ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡឹ​ង លី ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ពោធិ​បាន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ត្រូវជា​បងថ្លៃ ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ផា​ន់ ម៉ៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បានអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ ជន​រង​គ្រោះ​កំពង់ អង្គុយ​ចុច​ទូរស័ព្ទ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ចូល​ពីក្រោយ ហើយ​យក​កណ្ដៀវ​កាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្ដង បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​ចូល​ព្រៃ​ខាង​មុខ​ផ្ទះ​បាត់ ។

សភាពរឿងហេតុ៖

តាមការបំភ្លឺរបស់ឈ្មោះ ផាន់ សារ៉េម ត្រូវជាម្តាយក្មេកជនរងគ្រោះ និងត្រូវម្តាយបង្កេីត ជនសង្ស័យ បានឲ្យដឹងថា៖ ជនរងគ្រោះ និងជនសង្ស័យត្រូវជាបងថ្លៃ ប្អូនថ្លៃនឹងគ្នាហេីយ ពុំដែលមានទំនាស់ទាស់គ្នាទេ នៅរួមរស់ក្រោមដំបូលផ្ទះតែមួយ ។លុះនៅថ្ងៃទី០១ខែ  មិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១៩:០០នាទី គាត់បានសំរាកនៅក្នុងផ្ទះ លេីឡៅតឿ ឯកូនគាត់ឈ្មោះ ផាន ផាន់នី ហៅ ម៉ៃ នៅសម្រាកជាមួយ ប្រពន្ធ ខាងក្រោមផ្ទះ លុះបន្តិចក្រោយមក កូនប្រសារបស់គាត់ឈ្មោះ ឡឹង លី ក៏ជិះម៉ូតូ ដឹកប្រពន្ធ របស់វាឈ្មោះផាន់ សារ៉ាយ ជាកូនស្រីបង្កេីត របស់គាត់មកដល់ ពេលនោះគាត់ជាម្តាយ ក៏បេីកទូរស័ព្ទមេីលរឿងល្ខោន បន្តិច ក្រោយមក ឮសំឡេងកូនស្រីគាត់ឈ្មោះ ផាន់ សារ៉ាយ ស្រែកទ្រហ៊ោយំថា៖ ប្តីវាដាច់កហេីយ បន្ទាន់គ្នានោះគាត់ក៏ចុះពីលេីឡៅតឿ មកខាងក្រោមឃេីញឈ្មោះ ឡឹង លី ដេកស្លាប់ក្នុងថ្លុកឈាម ឯកូនបង្កេីតគាត់ឈ្មោះ ផាន ផាន់នី ហៅម៉ៃ បានរត់គេចខ្លួនបាត់ ។ 

តាមការបំភ្លឺរបស់ឈ្មោះ ព្រិល រិន ឈ្មោះ ហុក វី និងឈ្មោះ ជី ពិសិដ្ឋ បានឲ្យដឹងថា៖ អ្នកទាំង ៣នាក់ កំពុងអង្គុយហូបស្រាបៀរ នៅក្រោមផ្ទះ ខាងត្បូងជាប់ផ្ទះកេីតហេតុ បានឃេីញឈ្មោះ ផាន ផាន់នី ហៅម៉ៃ ដេីរកាត់មុខគាត់ ដោយនៅនឹងដៃមានកាន់កណ្តៀវ ០១ផង ដេីរឆ្ពោះទៅទិសខាងកេីតបាត់ទៅ ។ 

ក្រោយមកទេីបឃេីញផ្អេីលឆោឡោឮសំឡេងស្រែកទ្រហោយំថា៖ ឡឹង លី (ជនរងគ្រោះ)ត្រូវបានគេសម្លាប់។ រួចអ្នកទាំង ០៣នាក់ បានទៅមេីលឃេីញឈ្មោះ ឡឹង លី ស្លាប់ ក្នុងថ្លុកឈាមនៅក្នុងផ្ទះឈ្មោះ ផាន សារ៉េម ប្រាកដមែន ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះមកដល់កន្លែងកេីតហេតុ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារជនរងគ្រោះ ដេីម្បីធ្វេីការពិនិត្យសាសព ។

ការពិនិត្យឃេីញ មានស្នាមរបួស ចំនួន០២កន្លែង៖ ១-នៅផ្នែកក ខាងមុខ មានស្នាមមុតប្រវែង១៦ស.ម ដាច់សរសៃ និងបំពង់ក ។ ២-នៅផ្នែកក្បាលខាងក្រោយមានស្នាមមុតកាត់ទទឹង ប្រវែង០៩ស.ម ជំរៅដល់លលាដ៍ ។ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ ។ សន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ ក្នុងអំពើឃាតកម្ម ។

មូលហេតុ ដោយមានភាព ច្រណែនគ្នាក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។

លុះមកដល់ព្រឹកឡើងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋរាយការណ៍ថាបានឃើញជនសង្ស័យ ឈ្មោះ ផាន ផាន់នី (ហៅម៉ៃ)ដើរជាន់ខ្សែលួស រាយឆក់កណ្ដុរស្លាប់បាត់ហេីយ នៅចំណុច ដីចម្ការពោតរបស់ប្រជាពលរដ្ឋ ស្ថិតនៅខាងកើតភូមិចម្ងាយ ២០០០ម៉ែត្រ ក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានដាវចំនួន ០១ដើម និងកណ្ដៀវ ០១ដើម នៅជាប់ខ្លួនផងដែរ។

ក្រោយមកសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា សពជនសង្ស័យ ពិតជាស្លាប់ដោយសារជាន់ខ្សែលួសរាយឆក់កណ្ដុរ ដូចដែលប្រជាពលរដ្ឋបានរាយការណ៍ប្រាកដមែន៕ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!