ព្រឹតិ្តការណ៍ថ្មីៗ

ប្រុសគ្នាយើងប្រយ័ត្នផង! ប្តីខាំត្រចៀកប្រពន្ធ​ ប្រពន្ធខាំ​ ប្រដាប់ភេទប្តី

3 ខែ មុន 468 តូ សុផល

សៀមរាប៖ មានករណី អំពើហិង្សាក្នុងគ្រួសារ មួយបានកើត​ ដោយសារតែប្តីខាំត្រចៀកប្រពន្ធ​ ប្រពន្ធខាំប្រដាប់ភេទប្តីកាលពីវេលាម៉ោង៨.៤០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

ស្ត្រីជាប្រពន្ធមានឈ្មោះ ជុំ វឿង អាយុ ៤០ឆ្នាំ ចំណែកប្តីឈ្មោះ លី លាប អាយុ ៣៨ឆ្នាំ អ្នកទាំងពីររួមរស់ជាមួយគ្នាមិនបានរៀបការទេ​ គ្រាន់តែសែនព្រេនប៉ុណ្ណោះ​ ។

តាមប្រភពព័ត៌មានអោយដឹងថា​ មុនពេលកេីតហេតុ​ ប្រពន្ធបានស្រែកហៅប្តីដែលកំពុងដេកលើគ្រែក្រោមផ្ទះ ដើម្បីហូបបាយ ដោយហៅម្តងជាពីរដង នៅតែប្តីមិនព្រមងើប ទើបឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ក្នុងនោះ ប្តីបានខាំត្រចៀកប្រពន្ធ បណ្តាលអោយរបួសដាច់រលាត់ត្រចៀកផ្នែកខាងស្តាំ ចំណែកប្រពន្ធខឹងក៏បានខាំលិង្គប្តីវិញ បណ្តាលអោយប្តីរងរបួសដាច់ស្បែកពងស្វាសផ្នែកខាងស្តាំវិញ​ ។

ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានគេដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់​ ។ ករណីនេះសមត្ថកិច្ចមិនបានចាត់ការតាមនិតិវិធីទេ​ ព្រោះមិនមានការប្តឹង​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!