ព្រឹតិ្តការណ៍ថ្មីៗ

ស្ទាក់វាយប្លន់បានសម្រេច នៅសង្កាត់ចោមចៅ២

2 ខែ មុន 27 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានមិត្តភ័ត្រដឹកតាមម៉ូតូមករកសមត្ថកិច្ចជួយអត្តរាគមន៍ខណះជិះម៉ូតូដើរលេងយប់ត្រូវក្មេងទំនើងមួយក្រុមដេញវាយប្លន់យកម៉ូតូបាត់។បង្កភ្ញាក់ផ្អើលកាលពីម៉ោង០១និង៣០នាទីទាបភ្លឺថ្ងៃទី០២
មិថុនា២០១៩នៅលើផ្លូវ វ៉េងស្រេងភូមិជ្រៃ
កោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ លុយ ថេង ហៅ តុង អាយុ១៩ឆ្នាំមុខរបរ បើកអេចចូកដី ស្នាក់នៅភូមិ ព្រៃរំដួល ឃុំគិរីមានជ័យ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ។

ម៉ូតូដែលក្មេងទំនើងវាយប្លន់យកម៉ាក ឌ្រឹមសង់សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-3327។

ប្រភពពីម្ចាស់ម៉ូតូឲ្យដឹងថាមុនកើតហេតុខ្លួនមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងឌុបគ្នាចេញពីផ្ទះបងប្អូននៅម្តុំលូ៥គោលបំណងត្រឡប់ទៅផ្ទះវិញដោយជិះតាមផ្លូវវេងស្រងក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចខាងលើមានក្មេងទំនើងមួយក្រុមជាង១០នាក់ក្នុងដៃមានដាវដំបងនិងខ្សែក្រវ៉ាត់មកដេញវាយប្លន់យកម៉ូតូរវស់គាត់បានសម្រេចហើយជិះកេចខ្លួនអស់ដោយសុវត្តិភាព។

ក្រោយហេតុការណ៍កើតឡើងគាត់ត្រូវបានមិត្តភ័ត្ត្រដឹកតាមម៉ូតូមករកសមត្ថកិច្ចជួយអត្តរាគមន៍និងជួយស្រាវជហរាវរកមុខសញ្ញាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!