ព្រឹតិ្តការណ៍ថ្មីៗ

មិនដឹងនរកប៉ុន្មានជាន់ទេ? ចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំ ក្នុងគុម្ពោតព្រៃ រហូតបានសម្រេច​

4 ខែ មុន 217 តូ សុផល

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រលួសខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់ក្នុងគុម្ពោតព្រៃរហូតបានសម្រេច ត្រូវបានម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេង ណុប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ប.ន.ត អាយុ៥ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាក TODAY ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GA-3280 ។

មុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះមានអាយុ២៥ឆ្នាំ បាននាំក្មេងស្រីរងគ្រោះទៅចូលរួមកម្មវិធីចេញខែកូន(ខួបកំណើតកូន) របស់បងប្រុសដែលមានផ្ទះជាប់របងគ្នា ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលកំពុងតែហូបចុកសប្បាយ ស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនដឹងទៅណាទេ ហើយម្តាយនិងឪពុក បានដើររកកូន (ក្មេងស្រីរងគ្រោះ) ក៏បានឮសម្លេងក្មេងស្រីរងគ្រោះយំដើរចេញពីគុម្ពោតព្រៃ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី រួចម្តាយក៏បានដើរសំដៅទៅរកកូន ហើយលើកកូនពរសួរថា ហេតុអ្វីកូនឯងយំ? ក្មេងស្រីរងគ្រោះប្រាប់ថា ជនសង្ស័យបានចាប់រូបនាង(ក្មេងស្រីរងគ្រោះ) អោយបៀមប្រដាប់ភេទ ហើយជនសង្ស័យយកប្រដាប់ភេទរបស់គេ (ជនសង្ស័យ) ដាក់ចូលក្នុងប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ ធ្វើអោយមានការឈឺចាប់ទើបយំ ហើយម្តាយក្មេងស្រីរងគ្រោះបានពិនិត្យមើលប្រដាប់ភេទ ឃើញមានស្នាមជាំលើប្រដាប់ភេទក្មេងស្រីរងគ្រោះ និងមានស្នាមក្តិចមូលជាំនៅលើភ្លៅខាងស្តាំ០២កន្លែង ឆ្អឹងជំនីខាងឆ្វេង០២កន្លែង ។ បន្ទាប់មកម្តាយជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចអោយទៅជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។ 

បច្ចប្បន្នក្រោយពេលកេីតហេតុ​ ម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ