ព្រឹតិ្តការណ៍ថ្មីៗ

គ្រងស្បង់ជីពរ តាមពិតបន្លំជាសង្ឃសោះ

4 ខែ មុន 181 តូ សុផល

ភ្នំពេញ៖ សង្ឃក្លែងក្លាយ០២អង្គនិងអ្នកបើករឺម៉កកង់បីម្នាក់នាំគ្នាចេញពីបន្ទប់ជួលមកប្តូរសំលៀកបំពាក់ស្បង់ជីពរលើរឺម៉កកង់បីតាមដងផ្លូវត្រូវបានកម្លាំងសណ្តាប់ធ្នាប់សង្កាត់សហការណ៍ជាមួយកម្លាំងប្រជាការពារភូមិឃើញដេញឃាត់ខ្លួនយកមកសាកសួរ។ឃាត់កាលពីម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី០៣
មិថុនា ២០១៩ នៅចំណុចដងផ្លូវ១០០៣
ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សង្ឃក្លែងបន្លំខាងលើ

ទី១/ឈ្មោះ ជុន ស៊ិន អាយុ១៩ឆ្នាំ

ទី២ /ឈ្មោះ រិទ្ធី ភូ អាយុ២៩ឆ្នាំ
ទី៣/នូវ ដាំ អាយុ២៣ឆ្នាំ(រត់កង់បី)។
(ទាំង០៣នាក់ស្នាក់នៅបន្ទប់ជួលភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើត ភូមិស្រម៉រ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រវែង)។

អាជ្ញាធរមូលដ្ឋានឲ្យដឹងថាមុនកើតហេតុខណះកម្លាំងជិះម៉ូតូដើរល្បាមើលក្នុងមូលដ្ឋានដល់គោលដៅខាងលើស្រាប់តែឃើញរឺម៉កកង់បីខាងលើអ្នកជិះ០២នាក់មានកោសក់ខុសប្រក្រតីក៍ឃាត់ពិនិត្យស្រាប់តែឃើញសំភារះសង្ឃក្លែងបន្លំសំលៀកបំពាក់ស្បង់ជីពរក៍ឃាត់ជាក់ស្តែងតែម្តងនិងយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើបានប្រាប់ថាពួកគេមិនមែនលោកសង្ឃទេជាប្រជាពលរដ្ឋធម្មតាដោយសារតែធ្វើការសំណង់រងលុយមិនបានក៍មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាតតាមផ្សារនានាក្នុងក្រុងតែម្តងដោយមានរឺម៉កព្រឹកឡើងមកដឹកចេញពីបន្ទប់ជួលហើយប្តូរសំលៀកបំពាក់មកស្បង់ជីពរតាមដងផ្លូវ។

ក្រោយពីមានចម្លើយសារភាពបច្ចុប្បន្នជនក្លែងបន្លំខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ