ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម អ៊ុំ រាត្រី  បានរៀបចំអាហារ និងភេសជ្ជៈឲ្យកុមារ យុវជន ក្នុងមណ្ឌលជនអស់សង្ឃឹមទី២

3 ខែ មុន 33 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសអបអរសាទរមីទ្ទិញអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនានិងទិវាកុមារកម្ពុជា នាថ្ងៃទី១ មិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុំ រាត្រី  អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  តំណាងឲ្យលោកជំទាវឧកញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន បានចូលរួមទិវានេះនិង រៀបចំអាហារ ភេសជ្ជៈឲ្យកុមារ យុវជន ក្នុងមណ្ឌលជនអស់សង្ឃឹមទី២ ខេត្តបន្ទាយមានជ័យ មានទីតាំងនៅស្រុកមង្គលបូរី និងមានការចូលរួមពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សប្បុរសជន យុវជន និងក្រុមការងារ។

 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី  ក៍បាននាំយកអំណោយ ដ៍ថ្លៃថ្លារបស់លោកជំទាវឧកញ៉ា ម៉ៅ មាល័យ ផ្តល់ជូនកុមារ មានអាវស ក្រមារ និងសម្ភារៈសិក្សាសៀវភៅ បិច និងថវិកា ២លានរៀលឧបត្ថម្ភដល់មណ្ឌលផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់