ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសសក្តិ៤កន្លះ បុកតន្ត្រីករម្នាក់ ស្លាប់ និងម្នាក់ទៀតរបួស ត្រូវបានបញ្ជួនទៅតុលការ

1 ខែ មុន 191 តូ សុផល

ភ្នំពេញ៖ មន្ដ្រីនគរបាលសក្តិ៤កន្លះ ឈ្មោះ លី លាងឆេង ដែលបានបើករថយន្ដបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសបានចូលខ្លួនដោះស្រាយ ហើយត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ ខណៈក្រុមគ្រួសារជាអ្នកចេញមុខសងសំណងទៅជនរងគ្រោះបន្ថែម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ លើផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុមន្ដ្រីនគរបាលនោះ បានចូលខ្លួនមកកាន់ការិយាល័យជំនាញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រោយបញ្ចប់ការសួរនាំ នៅថ្ងៃនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនអ្នកបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយក្រុមគ្រួសារអ្នកបង្ក ក៏បានចេញមុខសងសំណងជំងឺចិត្តទៅក្រុមគ្រួសារជនរងគ្រោះទាំង២នាក់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!