ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ស្ទឹងមានជ័យ២ក្រវីក្បាល  ក្មួយបង្កើត ស្រវឹងស្រាជិះម៉ូតូ អុកឡុក និង រើសដុំឥដ្ឋ មកវាយទៅលើសមត្ថកិច្ច ផ្អើលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ!

3 ខែ មុន 208 តូ សុផល

ភ្នំពេញ ៖ ទម្លាប់ពេលស្រវឹងកាច! យុវជនទំនើង អាងខ្លួនជាក្មួយចៅសង្កាត់ បើក ម៉ូតូ ដោះអាវ  មិនពាក់មួកសុវត្ថិភាព

ហើយថែមទាំង ស្រវឹងស្រា ទ្រេតទ្រោត ចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្ត ច្បាប់ចរាចរណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន និងណែនាំដែរ បែរជា មិនព្រមឈប់ទេ  បានព្យាយាមជិះគេចក៏ជ្រុលទៅបុកសមត្ថកិច្ច ហើយសមត្ថកិច្ចបានដកសោរ ម៉ូតូ  ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត  បែរជាចុះមកស្រែកឡូឡា  និងប្រើសម្ដីអសីលធម៍ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើល ដល់បងប្អូនសាច់ញាតិរបស់យុវជនទំនើង មានផ្ទះនៅជិតនោះ មកជួយ ឃាត់យកទៅផ្ទះ បាត់ទៅ មួយសន្ទុះក្រោយមកស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ រត់ចេញមកបំប៉ោងព័ត៌មានថា ខ្លួន បាត់ខ្សែកមាស  រួចស្រែកឆោឡោអុកឡុកផ្អើលគេឯងតែម្ដង  តែលេចមុខលោកចៅសង្កាត់ស្ទឹងមានជ័យទី២  ចុះមកជួយសម្របសម្រួល  និងសុំទោស ជំនួសក្មួយ ផងដែរ  តែយុវជនទំនើងកាន់តែកោងកាចខ្លាំងដូចខ្លា  មិនយោគយល់អ្នកណា បានស្ទុះទៅរើសដុំឥដ្ឋ មកវាយទៅលើសមត្ថកិច្ច តែ សំណាងល្អ មានសមត្ថកិច្ចម្នាក់ទៀតស្រែកនិងឃាត់ចាប់ដាក់ខ្នោះ   និងធ្វើការឆែកឆេរខ្លួនប្រាណ  រកឃើញខ្សែក  ដែលយុវជនទំនើង  ឆោឡោ ថាបាត់នោះ  លាក់ទុកក្នុងហោប៉ាវខោទៅវិញ  ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ  តែដោយសារតែលោកចៅសង្កាត់រួមទាំងសាច់ញាតិប្រុសស្រីទទូចសុំពេក  ទើបឲ្យសាច់ញាតិនាំចូលក្នុងផ្ទះបាត់ទៅ  ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២:១០នាទីយប់  ថ្ងៃសុក្រ  ទី៣១  ខែឧសភា   ឆ្នាំ២០១៩នេះ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ  ជាតិអាកុល  និងពង្រឹងច្បាប់ចរាចរណ៍  របស់កម្លាំងនគរបាលខណ្ឌមានជ័យ  ដែលចុះអនុវត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន  ផ្លូវមុនីរ៉េត (២១៧)  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

យុវជនទំនើងដែលអុកឡុកបំប៉ោងសភាពការណ៍បង្កការភ្ញាក់ផ្អើលនោះ  មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ  តែគេស្គាល់ថាជា ក្មួយបង្កើតរបស់លោក  ទូច  សំអុល  ចៅសង្កាត់ស្ទឹងមានជ័យទី២  ។

មន្ត្រី អនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោក របស់ ខណ្ឌមានជ័យ  បានថ្លែងប្រាប់ថា កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  ដឹកនាំដោយលោកវរសេនីយ៍ទោ នូ  ទូច  អធិការរងខណ្ឌមានជ័យ  និងលោកវរសេនីយ៍ត្រី ជឹម សុភ័ក្រ  អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍  បានដាក់គោលដៅ ចុះ ត្រួតពិនិត្យ អនុវត្តន៍ ច្បាប់ ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ ព្រមទាំង ត្រួតពិនិត្យ ជាតិ អាល់កុល នៅចំណុចមុខហាងនំប៉័ងបាយ័នខាងលើ  ។ ខណៈពេលកំពុងធ្វើការត្រួតពិនិត្យប្រជាពលរដ្ឋ និងអ្នកដំណើរដែលឆ្លងកាត់ មិនគោរពច្បាប់ចរាចរណ៍ និងធ្វើការផាក ពិន័យ ដូចសព្វដង ក្រោយមកស្រាប់តែមានយុវជនទំនើងម្នាក់ ដោះអាវជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម  ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1GQ-9749 និងមិនពាក់មួកសុវត្ថិភាព ទៀតនោះ បានចូលមកដល់ក្នុងគោលដៅត្រួតពិនិត្យ  ដោយមានលក្ខណៈស្រវឹងទ្រេតទ្រោត ទើបសមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន ដើម្បីត្រួតពិនិត្យ ណែនាំដែរ បែរជា មិនព្រមឈប់ទេ ជិះគេទៅជ្រុលបុកសមត្ថកិច្ចម្នាក់  របួសតិចតួចទេ  ទើបសមត្ថកិច្ចដកសោរ ម៉ូតូ សិន ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត ។

ប្រភពបន្តថាភ្លាមៗនោះ  យុវជនទំនើងដែលស្រវឹងផង  អាងខ្លួនឯងជាក្មួយបង្កើតចៅសង្កាត់ស្ទឹងមានជ័យ២ នោះទៀត  បានចុះពីលើម៉ូតូមកស្រែកឡូឡា  និងប្រើសម្ដីអសីលធម៍ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ  និងសាច់ញាតិ របស់យុវជនទំនើង មានផ្ទះនៅជិតនោះ បានចេញមកជួយឃាត់ រួចនាំទៅក្នុងបាត់ទៅ ។

ប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ  រត់ចេញមកកន្លែងត្រួតពិនិត្យវិញ  បានស្រែកបំប៉ោងព័ត៌មានថា ខ្លួន បាត់ខ្សែកមាស  រួចស្រែកឆោឡោអុកឡុកពេញគោលដៅសមត្ថកិច្ចត្រួតពិនិត្យ តែម្ដង  ហើយក៏ឃើញវត្តមាន របស់លោក  ទូច  សំអុល  ចៅសង្កាត់ស្ទឹងមានជ័យទី២  ចុះមកជួយសម្របសម្រួល  និងសុំទោស ជំនួសក្មួយ ផងដែរ ។ តែផ្ទុះទៅវិញយុវជនទំនើងនោះ  បានធ្វើឲ្យ អាប់ឱន កិត្តិយស លោកចៅសង្កាត់យ៉ាងខ្លាំង  ដែលខំចុះមកជួយសម្របសម្រួល ហើយ បែរជាលោកក្មួយ កាន់តែកោងកាចខ្លាំងដូចខ្លា  មិនយល់អ្នកណា បានស្ទុះទៅរើសដុំឥដ្ឋមកវាយទៅលើសមត្ថកិច្ចដែរ តែ សំណាងល្អ មានសមត្ថកិច្ចម្នាក់ទៀតស្រែកនិងឃាត់ទាន់  និងធ្វើការឆែកឆេរខ្លួនប្រាណ  រកឃើញខ្សែក  ដែលយុវជនទំនើង  ឆោឡោ ថាបាត់នោះ  លាក់ទុកក្នុងហោប៉ាវខោទៅវិញ  ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ  តែដោយសារតែលោកចៅសង្កាត់និងសាច់ញាតិប្រុសស្រី ទទូចអង្វរសុំពេក  ទើបសមត្ដកិច្ចមិនឃាត់ខ្លួនយកទៅប៉ុស្តិ៍  ហើយសាច់ញាតិនាំចូលផ្ទះចាក់សោរបាត់ទៅ  ។

បច្ចប្បន្នក្រោយពេលកើតហេតុ  ម៉ូតូរបស់យុវជនទំនើង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ដើម្បីរងចាំហៅសមីខ្លួនពេលស្វាងស្រា  ឲ្យចូលខ្លួនមកសុំទោស  ឬក៏ដោះស្រាយ តាមផ្លូវច្បាប់  ចាំមើលទាំងអស់គ្នា៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ