ព្រឹតិ្តការណ៍ថ្មីៗ

ដួលម៉ូតូខ្ទាតចូលរថយន្ត កិនស្លាប់  នៅតាមផ្លូវជាតិលេខ៣ ខណៈជិះម៉ូតូទៅយកប្រពន្ធចេញពីធ្វើការវិញ

3 ខែ មុន 42 តូ សុផល

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលបុរសម្នាក់ជិះម៉ូតូប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការ វ៉ាជែងដួលខ្ទាតចូលក្រោមរថយន្តរបស់ក្រុមហ៊ុនដឹកភេសជ្ជៈអ៊ីឈិតាន់ កិនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង  កាលពីវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃសុក្រ  ទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពាន៧មករា លើផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ឹម ផានិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិសេរីសម្បត្តិ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 1C-7906 ចេញពីផ្ទះប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការ ពីត្បូងទៅជើង ដោយបានវ៉ាជែង ដួលខ្ទាតទៅលើដងផ្លូវ ហើយស្របពេលនោះ ក៏ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D-8400 ជារបស់ក្រុមហ៊ុនភេសជ្ជៈអ៊ីឈិតាន់ បើកបរមកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏កិនចំជនរងគ្រោះដែលខ្ទាតចូលរថយន្តនោះតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ