ព្រឹតិ្តការណ៍ថ្មីៗ

LEXUS បុក Duke របួសធ្ងន់ស្រាល៣នាក់ បើករត់បាត់ស្រមោល  ជ្រុះតែស្លាកលេខ ភ្នំពេញ  2AU-6879

3 ខែ មុន 74 តូ សុផល

រាជធានីភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាង រថយន្ត LEXUS RX400h ស្លាកលេខភ្នំពេញ  2AU-6879ជាមួយម៉ូតូ ធំ មួយគ្រឿង  ម៉ាក Duke ស្លាកលេខភ្នំពេញ  1BT-1399 បណ្ដាលឲ្យបុរស២នាក់ រងរបួសស្រាល  និងម្នាក់ទៀតរងរបួសធ្ងន់  ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន  ហុងហាក់  មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ   រីឯរថយន្តបង្កបើករត់គេចខ្លួន បាត់ ស្រមោល  បន្សល់ទុកតែស្លាកលេខដែលជ្រុះនៅកន្លែងកេីតហេតុ ទុកឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១១យប់  ថ្ងៃសុក្រ  ទី៣១  ខែឧសភា  ឆ្នាំ២០១៩នេះ នៅចំណុចទល់មុខរោងចក្រ ការ៉េម តុក្កតា  លើកំណាត់ផ្លូវជាតិលេខ២  ភូមិព្រែកតាឡុង  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា  នៅមុនពេលកើតហេតុ  គេឃើញបុរស៣នាក់ ជិះម៉ូតូធំ មួយគ្រឿង ម៉ាក KTM Duke-390 ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ  1BT-1399 ឌុបគ្នា ធ្វើតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង  ក្នុងល្បឿនយ៉ាងលឿន  លុះមកដល់ចំណុចកើតហេតុខាងលើ  មិនដឹងថារថយន្តបើកពីជើងមកត្បូងបត់ត្រលប់ក្រោយ  ហើយត្រូវម៉ូតូជិះទៅបុក បណ្ដាលឲ្យដួល  ឬយ៉ាងណាទេ  ព្រោះឃើញតែស្លាកលេខ រថយន្ត LEXUS RX400h ស្លាកលេខភ្នំពេញ  2AU-6879 ហើយ ម៉ូតូដួលខ្ទាត  និងមនុស្សដេកស្ដូកស្ដឹងទាំងបីនាក់  ហើយជ្រុះស្លាកលេខ រថយន្ត នៅកន្លែងកើតហេតុ ហើយ បើក រត់ទៅតាមផ្លូវ តាមផ្លូវជាតិលេខ២  ទិសដៅពីត្បូងទៅជើង  បាត់ស្រមោល  ។

បន្ទាប់មកមានរថយន្ត គិលានសង្គ្រោះគ្លីនិកឯកជន  ហុងហាក់  បានមកដឹកជនរងគ្រោះ ទាំងបីនាក់  យកទៅសង្គ្រោះ  ហើយអ្នករបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យ កាល់ម៉ែត ។

ក្រោយកើតហេតុកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម  បានចុះមកកន្លែងកើតហេតុ រួចប្រមូល កម្ទេចរថយន្ត រួមទាំងស្លាកលេខរថយន្តបង្កដែលជ្រុះនៅកន្លែងកើតហេតុនោះ  និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្នសិន  រងចាំជនរងគ្រោះដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជំនាញ ធ្វេីការស្រាវជ្រាវ រករថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមច្បាប់៕  (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ