ព្រឹតិ្តការណ៍ថ្មីៗ

១៥ថ្ងៃទៀតចូលរោងការ បែរជាជួប​គ្រោះថ្នាក់​បែបនេះ

3 ខែ មុន 79 តូ សុផល

រាជធានីភ្នំពេញ​ ៖ ពិតជាគួរអោយសង្វេគគាត់ណាស់​! បុរសសង្ហារម្នាក់​ ខ្វះតែ១៥ថ្ងៃទៀតចូលរោងការហើយបែរជាជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ ដោយមិនដឹងខ្លួន​ ខណៈដែលកំពុងអង្គុយជជែកគ្នាលេងជាមួយមិត្តភ័ក្តម្នាក់ទៀត​ លើសួនច្បារវេទិកាខេត្ត​ ស្រាប់តែមានឡានម៉ាក TACOMA ពណ៍ទឹកប្រាក់​ បេីកលឿនដូចហោះ​ រេចង្កូតបុករះម៉ូតូជនរងគ្រោះ ដែលចតនៅចិញ្ចេីមផ្លូវ​ ហើយហោះទៅបុកទាំងជនរងគ្រោះពេញទំហឹង​ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច​ ចំណែកមិត្តភ័ក្តម្នាក់ទៀត​ ដែលឈរក្បែរនោះ​ រងរបួសធ្ងន់ធ្ងរ​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើង​នៅវេលាម៉ោង១០យប់​ ថ្ងៃសុក្រ ទី៣១ ខែឧសភា​ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាប់របងសួនច្បារវេទិកាខេត្ត ខាងជើងទល់មុខផ្សារធំថ្មីមានជ័យ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ អ៊ុក សិលា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅស្រុកសិរីសោភ័ណ បន្ទាយមានជ័យ។

ប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ao Phally បានប្រាប់អោយ​ដឹងថា ឧបទ្ទវហេតុ​គ្រោះថ្នាក់​ដ៏រន្ធត់​នេះ​ ពិតជារឿងដែលមិននឹកស្មានដល់​ ព្រោះនៅមុនពេលកើតហេតុ​ ​​ជនរងគ្រោះ​កំពុងតែអង្គុយលេងលើបង់​អង្គុយសុខៗ​ លើនៅសួនមានជ័យ​ (វេទិកាខត្ត)​ ស្រាប់តែមានឡានម៉ាក TOYOTA TACOMA ពណ៍ទឹកប្រាក់​ (មិនស្គាល់ស្លាកលេខ) បេីកបរដោយបុរសម្នាក់​ ពីកេីតមកលិច​ ឡេីងផ្លូវទៅប៉ោយប៉ែត​ បានរេចង្កូតបុះរះម៉ូតូជនរងគ្រោះ ដែលចតនៅចិញ្ចេីមផ្លូវ​ រួចទៅបុកទាំងជនរងគ្រោះដឌលអង្គុយនៅលើបង់​ជជែកគ្នាជាមួយមិត្តភ័ក្ត២នាក់ទៀត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ រួមជាមួយជនគ្រោះម្នាក់ទៀត​ ដែលឈរក្បែរនោះ​រងរបួសធ្ងន់ធ្ងរ​ ត្រូវបានរថយន្តដឹកសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក​ និងម៉ូតូរបស់ជនរងគ្រោះ​ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភណ្ឌ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ។​ ចំណែកបុរសដែលជាអ្នកបេីកបររថយន្ត​បង្ក សមត្ថកិច្ចបានធ្វេីការត្រួតពិនិត្យ​ជាតិ​អាកុល​ ដោយរកឃេីញមានជាតិ​អាកុល​ ​០,៦៣មិល្លីក្រាម ​ក្នុង​១​លីត្រ​ខ្យល់​ ។

សូមបញ្ជាក់ថា​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ មាត្រា៧៧​ បានចែងដូចខាងក្រោម ៖ មាត្រា៧៧ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី 0,40 (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០,០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០,០០០ រៀល (បួនលានរៀល)។

មាត្រា៨៣ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ គឺត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០,០០០រៀល (ពីរលានរៀល) ទៅ ១០,០០០,០០០រៀល (ដប់លានរៀល) ។

ចំណែកឯ​សព​ជនរងគ្រោះ​​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ​ ប្រគល់ឲ្យសាច់ញាតិយកមកតម្កល់ ធ្វេីបុណ្យតាមប្រពៃណី​ នៅវត្តសុភមង្គល នៅផ្លូវជាតិលេខ៥ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ៕ អត្ថបទដោយ​ បងម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ