ព្រឹតិ្តការណ៍ថ្មីៗ

ជិតដល់ថ្ងៃចូលរោងការ បែរជាកូនក្រមុំចងក សម្លាប់ខ្លួន ដើមហេតុមកពី Live Facebook មានប្រុសផ្សេង comment សួររឿងដើមទ្រូង (សុដន)

3 ខែ មុន 293 តូ សុផល

នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប៖ លទ្ធផលស៊ើបអង្កេត បញ្ជាក់ ករណីធ្វើ អត្តឃាត(ចងក) របស់ ឈ្មោះ សុខ វិច្ឆិកា ភេទស្រី អាយុ២៨ឆ្នាំកាលពីវេលាម៉ោង១៨ និង ២០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីវេលាម៉ោង១៨និង ២០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីធ្វើអត្តឃាត(ចងក)សពមានឈ្មោះ សុខ វិច្ឆិកា ភេទស្រី អាយុ២៨ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និង ក្រោមការដឹកនាំបញ្ជារដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សំបួរ សហការជាមួយកម្លាំងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំប្រត្តិបត្តការណ៍ដោយលោក វរសេនីយ៍ទោ នួន សក្តិ៍ចំរើនរិទ្ធ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមការសម្របសម្រួលដោយ លោកថេង សំណាង ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តសៀមរាប ជាលទ្ធផល បានអោយដឹងដំណើរឿង ដូចតទៅ÷ឈ្មោះសុខ វិច្ឆិកា នឹងឈ្មោះ ប៉ាង សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាអានិកជនខ្មែរ រស់នៅប្រទេស កាណាដា ស្រឡាញ់រាប់អានគ្នា តាំងតែពីខែមេសាឆ្នាំ២០១៨ មករហូតដល់ ថ្ងៃទី២៤ខែមករាឆ្នាំ២០១៩ ឈ្មោះសុខ វិច្ឆិកា នឹងឈ្មោះ ប៉ាង សុផាន់ណា បានព្រមព្រៀង ភ្ញាប់ពាក្យ ដោយមានចាស់ទុំ ទាំងសងខាងចូលរួមដឹងលឺ ។ ក្រោយមកនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៩ ឈ្មោះប៉ាង សុផាណា បានត្រឡប់ទៅ ប្រទេសកាណាដា វិញ រហូតដល់ ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ ឈ្មោះប៉ាង សុផាណា ក៏ត្រូវត្រឡប់ មកប្រទេសកម្ពុជាវិញ ដើម្បី រៀបចំឯកសារក្នុងការរៀបអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងឈ្មោះសុខ វិច្ឆិកា ពេលមកដល់ ឈ្មោះប៉ាង សុផាន់ណា នឹងឈ្មោះសុខ វិច្ឆិកា បានរស់នៅជាមួយគ្នាជាធម្មតា នៅក្នុងផ្ទះមួយខ្នងស្ថិតស្ថិតក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានឈ្មោះ សុខ ស្រីនុច រស់នៅជាមួយដែរ លុះដល់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩វេលាម៉ោង៩:០០នាទីព្រឹក ក៏មានការប្រកែកគ្នា រឿង គ្រឿងសំអាងចំនួន១០ឈុត ដែលឈ្មោះប៉ាង សុផាន់ណានាំមកពីប្រទេស ប្រទេសកាណាដា យកមកអោយគូរដណ្តឹងរបស់ខ្លួន ចែកគ្នាប្រើជាមួយឈ្មោះ សុខ ស្រីនុច ដែលត្រូវជាប្អូនរបស់ ឈ្មោះសុខ វិច្ឆិកា តែដោយពេលនោះ ឈ្មោះសុខ វិច្ឆិកា បានរើសយកតែរបស់ល្អៗ ទើបឈ្មោះប៉ាង សុផាន់ណា ស្តីអោយថា ” អូនកុំធ្វើអញ្ចឹងអីទុកឲ្យស្រីណុចគាត់បានប្រើរបស់ល្អៗផងពីព្រោះរូបគាត់ពុំសូវមានរបស់របរប្រើប្រាស់ល្អនោះទេ! ” ស្រាប់តែពេលនោះឈ្មោះសុខ វិច្ឆិកា ក៏មានចិត្តខឹង គិតថាឈ្មោះ ប៉ាង សុផាន់ណា ស្រឡាញ់ឈ្មោះ សុខ ស្រីនុច ដែលជាប្អូនរបស់ខ្លួនដែរ។ ក្រោយនៅវេលាម៉ោង៩:៣០នាទីថ្ងៃដដែល ឈ្មោះសុខ វិច្ឆិកា នឹងឈ្មោះ ប៉ាង សុផាន់ណា ក៏បាននាំគ្នាជិះរថយន្ត មួយគ្រឿង ម៉ាកប្រ៊ូស ពណ៍ស ស្លាកលេខ ភ្នំពេញ 2AM-7516 ចេញទៅ ទៅរើសម៉ូតសំលៀកបំពាក់ដើម្បីថត ជារូបថតដាក់តាំងមុខរោងការរបស់ខ្លួន និងបន្តទៅទិញអាវនិងស្រោមជើង តែឈ្មោះសុខ វិច្ឆិកា នៅតែបន្តខឹងឈ្មោះ ប៉ាង សុផាន់ណា ដោយនិយាយសម្តីខ្លាំងៗ ដាក់ឈ្មោះ ប៉ាង សុផាន់ណា។ ក្រោយមកឈ្មោះ ប៉ាង សុផាន់ណា បបួលឈ្មោះសុខ វិច្ឆិកា នឹងព្រមព្រៀងគ្នា ទៅលេងផ្ទះឱពុកម្តាយ របស់ឈ្មោះ សុខ វិច្ឆិកា ដែលនៅឯ ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរៀបចំឯកសារក្នុងការរៀបអាពាហ៍ពិពាហ៍ផង ដោយ ឈ្មោះ ប៉ាង សុផាន់ណាជាអ្នកបើកឡាន។ ពេលធ្វើដំណើរ ទៅដល់ខាងលិច ស្រុកពួក ប្រហែល៣០គីឡូម៉ែត្រ ឈ្មោះសុខ វិច្ឆិកា ក៏បានបើក វិដេអូហ្វេសប៊ុកឡាយ (Video Facebook live) ដែលខ្លួនបានឡាយ (live) កាលពិថ្ងៃទី២៨ ខែឧសភា ខណះកំពុងជិះឡាន ជាមួយគ្នា ក៏ឃើញមានមនុស្សប្រុសម្នាក់ ខមិនចូល សួរនាំពាក់ពន្ធ័រឿង ដើមទ្រូង (សុដន) របស់ឈ្មោះ សុខ វិច្ឆិកា ពេលនោះ ឈ្មោះ ប៉ាង សុផាន់ ក៏មានចិត្តប្រច័ណ្ឌ ខឹងគូរដណ្តឹងរបស់ខ្លួន រហូតដល់មានការប្រកែកគ្នា និងប្រតាយតប់គ្នា ទៅវិញទៅមក។

បន្ទាប់មក ឈ្មោះសុខ វិច្ឆិកា បានចាប់ទាញចង្កូតរថយន្តបណ្តាលអោយរ៉េចង្កូត ពេលនោះ ឈ្មោះ ប៉ាង សុផាន់ណា ក៏បានឈប់រថយន្ត ហើយខោកក្បាល ឈ្មោះសុខ វិច្ឆិកា ដោយប្រើដៃខាងស្តាំ ចំក្បាលបួនដៃ ក្រោយមក ឈ្មោះសុខ វិច្ឆិកា ក៏បានចុះពីលើរថយន្តចូលទៅក្នុងតូបទំនិញមួយ នៅក្បែរកន្លែងឈប់ឡាន ហើយឈ្មោះ ប៉ាង សុផាន់ណា ក៏បានចុះទៅនិយាយ សម្របសម្រួលគ្នា តែមិនត្រូវរ៉ូវ ឈ្មោះ ប៉ាង សុផាន់ណា ក៏បានបើករថយន្តត្រឡប់មកចូលមកក្រុងសៀមរាបវិញ ពេលមកដល់ចំណុចបង្គោលគីឡូម៉ែត្រដែលមានសរសេរដាក់ថា “២០គីឡូម៉ែត្រ ក្រុងសៀមរាប” ឈ្មោះ ប៉ាង សុផាន់ណាក៏បានត្រឡប់ទៅយក ឈ្មោះសុខ វិច្ឆិកា តែទៅដល់តូបលក់អីវ៉ាន់ ហើយសាកសួរម្ចាស់តូប ទើបដឹងថា ឈ្មោះសុខ វិច្ឆិកា បានហៅឡានតាក់ស៉ី ជិះចូលទៅក្នុងក្រុងសៀមរាប វិញបាត់ហើយ។ នៅវេលាម៉ោង១៧:១០នាទីថ្ងៃខែដដែល ចំណុច ផ្ទះរបស់ឈ្មោះ ប៉ាង សុផាន់ណា ស្ថិតក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ឈ្មោះ សុខ ស្រីនុច បានឃើញ ឈ្មោះសុខ វិច្ឆិកា មកដល់ហើយដើរឡើងទៅលើផ្ទះ ជាន់ទី០២ ប្រហែលកន្លះម៉ោងក្រោយមកឈ្មោះ ប៉ាង សុផាន់ណា ក៏មកដល់ផ្ទះដែរ ហើយអង្គុយក្នុងផ្ទះជាន់ជាន់ខាងក្រោម ប្រហែលកន្លះម៉ោងក្រោយ ឈ្មោះ ប៉ាង សុផាន់ណា ក៏បានដើរ ទៅលើផ្ទះជាន់ទី២ ដើម្បីងូតទឹក តែបើកទ្វារមិនបាន ហើយក៏ព្យាយាមបើករហូតបើកទ្វារបាន ក៏បានឃើញ ឈ្មោះសុខ វិច្ឆិកា បានចងកជាប់ នឹងចម្រឹងបង្អួត ហើយស្រែកអោយគេមកជួយ។ ពេលនោះឈ្មោះ សុខ ស្រីនុច ក៏បានរត់ឡើងទៅមើល ក៏ឃើញ ឈ្មោះ ប៉ាង សុផាន់ណា កំពុងអោប ឈ្មោះសុខ វិច្ឆិកា លើកឡើងលើ ហើយប្រាប់ឈ្មោះ សុខ ស្រីនុច អោយជួយ យកខ្សែរករបស់ឈ្មោះសុខ វិច្ឆិកា ហើយ ដាក់ឈ្មោះសុខ វិច្ឆិកា តំរេត មកការ៉ូ ដើម្បីសង្គ្រោះ តែឈ្មោះសុខ វិច្ឆិកា បានស្លាប់បាត់ទៅហើយ។

ក្រោយមក ឈ្មោះ សុខ ស្រីនុច ក៏បានចេញមកក្រៅផ្ទះ ហើយប្រាប់អ្នកជិតខាង ឲ្យមកជួយមើលនិងរាយការណ៍ ទៅនគរបាល ដើម្បីឲ្យបានដឹងនិងពិនិត្យលើសាកសពរបស់ឈ្មោះសុខ វិច្ឆិកា តែម្តង។ បន្ទាប់ពីធ្វើការពិនិត្យសាកសពរួចរាល់ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន ឈ្មោះ ប៉ាង សុផាន់ណា ជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ។

យោងតាមលទ្ធផល ការងារស្រាវជ្រាវបញ្ជាក់ របស់ក្រុមការងារចម្រុះ ដែលដឹកនាំបញ្ជារដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌ នឹងយោងតាមការបំភ្លឺ ពីអ្នកពាក់ពន្ធ័ នគរបាលយើងខ្ញុំ បានធ្វើការសន្និដ្ឋាន ថា ឈ្មោះសុខ វិច្ឆិកា ពិតជាបានធ្វើអត្តឃាត ដោយខ្លួនឯង ពិតប្រាកដមែន។

បច្ចុប្បន្ន ឈ្មោះ ប៉ាង សុផាន់ណា ដោយមានការឯកភាព ពី លោកថេង សំណាង ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តសៀមរាប ត្រូវបានអនុញ្ញាតអោយនៅក្រៅឃុំវិញហើយ ចំណែកឯ សមាជិកក្រុមគ្រួសារនៃសព របស់ ឈ្មោះសុខ វិច្ឆិកា ក៏បានឯកភាពនិងសុំមិនដាក់ពាក្យបណ្តឹងព្រមទាំងធ្វើការធានាឈ្មោះ ប៉ាង សុផាន់ណាដើម្បីត្រឡប់ទៅបន្តពិធីបុណ្យសពវិញផងដែរ។

អាស្រ័យហេតុនេះសូមសាធារណះជនមេត្តាជ្រាបជាពត៍មាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ