ព្រឹតិ្តការណ៍ថ្មីៗ

ចាក់បុរសម្នាក់របួសធ្ងន់ ខឹងរៀបការជាមួយនារីដែលលួចខ្លួនស្រលាញ់ PM ខេត្តកណ្តាល តាមចាប់មកទទួលទោស!

3 ខែ មុន 356 តូ សុផល

ខេត្តកណ្តាល៖ ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់ កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការដឹកនាំដ៏មានប្រសិទ្ធភាពរបស់ ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។

កងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវឃាត់ខ្លួនជមសង្ស័យម្នាក់ករណី ហិង្សាដោយចេតនា​ មានស្ថានទម្ងន់ទោស (ចាក់ដោយវត្តុដែលមានចុងស្រួច) ប្រព្រឹត្តិកាលពីថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឧត្តមសេនីយ៍ត្រី សំ តុលា ប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ​ សាវ​ន​ ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

(របួសចំទ្រូងផ្នែកខាងស្តាំ និងក្បាលផ្នែកខាងក្រោយមានហូឈាម​ ចាក់ដោយកាំបិតចុងស្រួច បញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ)​។

ដោយឡែកជនសង្ស័យ ឈ្មោះ​ជួប​ កុងតាំង ហៅក្រៅ​ រ៉ានី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។ ឃាត់ខ្លួននៅថ្ងៃ ៣១ ឧសភា ២០១៩ ។

មូលហេតុ៖ ​ គំនុំដោយខ្លួនតាមស្រឡាញ់ប្រពន្ធជនរងគ្រោះ ហើយខឹងព្រោះនារី នោះទើបរៀការហើយថ្មីៗនេះ។

វត្ថុតាង

ត្រូវបាននគរបាលនៃអធិការដ្ធានស្រុអង្គស្នួលធ្វើការដកហូតរក្សាទុក។

ប្រភពប្រាប់ងា មុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចូលទៅទិញកូនកាំបិត១ដើម ដាក់ជាប់ខ្លួនក្នុងបំណងចាក់សម្លាប់ឈ្មោះ សាវ​ន​ ជីវន្ត័(ជនរងគ្រោះ)នៅវេលាម៉ោង១៨ជាង ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។

ប៉ុន្តែពេកជិះទៅមិនបានឃើញជនរងគ្រោះឡើយបានជួបឈ្មោះ វិុត​ បូផា ដែលជាប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់)​រូបនាងក៏មិនបាននិយាយស្តីនិងខ្ញុំដែរ ភ្លាមនោះនាងបានតេហៅប្តីអោយមកលុះប្តី(ជនរងគ្រោះ)​មកបានដល់កន្លែងកើតហេតុជនសង្ស័យបានទាញកាំស្រួចចាក់មកលើជនរងគ្រោះដោយមិនបានជជែកគ្នាឡើយ ជនសង្ស័យបានរត់គេចខ្លួន។  ក្រោយកើតហេតុសម្ថកិច្ចបានទៅដល់កន្លែងកើតហេតុ។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ​ តុលា មេបញ្ជាការកងរាជ​អាវុធហ​ត្ថ ខេត្តកណ្តាល​ ជំនាញបានចុះធ្វើការស្រាវជ្រាវ​ដោយឆន្ទះយកចិត្តទុកដាក់ខ្ពស់  ឈានដល់ការិយាល័យ​ ជំនាញ​ចុះឃាត់ខ្លួនជនសង្ស័យនៅថ្ងៃ៣១ ឧសភា ២០១៩។

នៅចំពោះមុខសមត្ថកិច្ចជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននិងកំពុងកសាងសំណុំរឿង​បន្តនីតិវិធីតាមច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់