ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៤ នេត​ សាវឿន​ ដាក់បទបញ្ជាអោយតាមចាប់ ឃាតករ សម្លាប់បងប្អូនប្រុសស្រី នៅស្រុកព្រៃនុប

1 ខែ មុន 266 តូ សុផល

ខេត្ត​ព្រះសីហនុ៖ រសៀល​ថ្ងៃទី​៣១ ខែ​ ឧសភា​ ឆ្នាំ​២០១៩​ នេះ​ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ និងសប្បុរសជន​​បាន​ជួយ​ឧបត្ថម្ភ​ថវិកាបន្ថែម​ ចំនួន​២,​៣៤០,០០០​រៀល​ លុយ​ដុល្លារ​ ចំនួន ​៩​១៥​ ដុល្លា​រ​ និង​ គ្រឿង​បរិភោគ​មួយ​ចំនួន​ ថែមទៀត​ ដល់​ឪពុក​ម្តាយ​សព​ក្មេង​ទាំង​២នាក់​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ​ របស់​ពួក​គាត់​ ដែល​កំពុង​ខ្វះ​ខាត​។

សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ រួម​មាន​ ៖
១-ខ្ញុំបាទ​ និងភរិយា ចំនួន​៥០​ម៉ឺន​រៀល​ អង្ករ​១បាវ ត្រីខ​៥យួរ ទឹក​ស៊ីអ៊ីវ​​៣យួរ ទឹក​ត្រី​៣យួរ មី​ថៃ​១កេះធំ ទឹក​ក្រូច​៣​កេះ​ ទឹក​កូកា ២កេះ និង​ទឹក​សុទ្ធ​៣កេះ។
២-លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ចំនួន​៨​០០​ដុល្លារ​ និង​ ១៥ម៉ឺនរៀល
៣-លោក​ឧត្តម​សេនីយ៍​ត្រី​សៀង​ ឡេង​ ចំនួន​៥០​ម៉ឺន​រៀល
៤-លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផា​លី​ ចំនួន​៥០​ម៉ឺន​រៀល
៥-លោក​ឧត្តម​សេនីយ៍​ត្រី​ហ៊ួត​ ស្រ៊ីចំនួន​២៥ ដុល្លារ​
៦-លោក​ឧត្តមសេនីយ៍​ត្រី​ជិន​ វិទ្យា​ ចំនួន​៣០​ដុល្លារ
៧-លោក​វរសេនីយ៍​ឯកស្រ៊ុន វី ចំនួន​២៥​ដុល្លារ
៨-លោក​វរសេនីយ៍​ឯក​លឹម​ វណ្ណៈ​ ចំនួន​២០ម៉ឺន​រៀល
៩-លោក​ឧត្តមសេនីយ៍​ត្រី​ម៉ៅ​ ចន្ទ​គុជ​នា ​ចំនួន​៤០​ម៉ឺន​រៀល​
១០-លោក​វរសេនីយ៍ទោ រស់​ រ៉េន​ ចំនួន​៩ម៉ឺន និង​១៥​ដុល្លា​រ
១១-លោក​យឹម សោភ័ណ​ ចំនួន​២០​ដុល្លារ។

គួររំលឹកផងដែរថា ក្មេង២នាក់​បងប្អូន​ ត្រូវ​បាន​ឃាតក​ សម្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ក្នុង​ខណៈ​ពេល​ ដែល​ឪពុក​ម្តាយ​ក្មេង​ទាំង​ពីរ​ទុក​កូន​ឲ្យ​នៅ​ចាំ​ផ្ទះ​ ហើយ​ពួក​គាត់​ទៅ​ធ្វើ​ការ​ងារ​សំណង់​។

ថវិកា​ និង​គ្រឿង​ឧបភោគ​បរិភោគ​ទាំងអស់​នេះ​ គឺ​ជា​ការ​ចូល​រួម​ដោយ​សទ្ធា​ជ្រះថ្លា​ ពី​បងប្អូន​ខ្មែរ​យើង​ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។
​ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បាន​បញ្ជាក់​នៅ​ចំពោះ​ មុខ​ឪពុកម្ដាយ​ជនរងគ្រោះ​ ថា​ ៖ ករណី​ឃាតកម្ម ទៅ​លើ​កុមារ​ទាំង​ពីរ​នាក់​បងប្អូន​នេះ​ ជា​អំពើ​ឃោរឃៅ​ អមនុស្សធម៌​បំផុត​ ដែល​ខ្មែរ​យើង​កាន់​ព្រះពុទ្ធ​សាសនា​មិន​អាច​ទទួល​យក​បាន។

ដូច​នេះ​ហើយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​សន្តិ​បណ្ឌិត​នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ ទូ​ទាំង​ប្រទេស​ ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ។

សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​បាន​ហើយ​ តែ​វា​បាន​រត់គេច​ខ្លួន​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!