ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសស័ក្តិ៣ ច្រឡំ ឬបន្លំលួច iPad  មើលវីដេអូឡើងវិញ ហើយវិនិច្ឆ័យតាមការគួរ! ណ្ហើយជឿទៅឆាប់ចប់! (វីដេអូ)

2 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ របាយការណ៍របស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងថា មន្រ្តីនគរបាលដែលបន្លំយក iPad ល្បីពេញបណ្តាញសង្គមនោះ

មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ក្រសួងមហាផ្ទៃ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញ Facebook។

បើតាមគណនី Facebook ម្ចាស់ហាងបានបង្ហោះយ៉ាងដូច្នេះថា «មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់ បានមកដកលុយរួចកាន់យកទៅ។ ប្រហែល ២ម៉ោងក្រោយ ខ្ញុំបានបង្ហោះ Facebook ពេលនេះ គាត់បានប្រគល់ iPad មកឱ្យខ្ញុំវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ»។

គួរ​បញ្ជាក់ថា មន្ត្រីនគរបាលស័ក្ដិ៣រូបនេះ ត្រូវបានបញ្ជូនយកទៅសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ុន្តែ មិនត្រូវបានទទួលទោសអ្វីនោះទេ ព្រោះមន្ត្រីអះអាងថា ករណីនេះ មិនមែនជាករណីលួចទេ គឺជាការច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿងនេះហើយដែរ។

យ៉ាងណាក៏ដោយ មហាជនកំពុងប្រតិកម្មយ៉ាងខ្លាំងលើរឿងនេះ។ អ្នក​ប្រើប្រាស់បណ្តាញសង្គមជាច្រើន បានបង្ហាញការមិនអាចទទួលបានឡើយសម្រាប់ហេតុផលថា ច្រឡំ។ គេបានអះអាងថា តាមរយៈវីដេ​អូ​បានបង្ហាញយ៉ាងច្បាស់ពីចេតនាមួយនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!