ព្រឹតិ្តការណ៍ថ្មីៗ

ខ្មាន់កាំភ្លើងបាញ់នារីម្នាក់ របួសភ្លៅ នៅក្លឹបលុច្សសារី ត្រូវ តុលាការ ចេញដីកាឃុំខ្លួន នៅគុក PJ

3 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនខ្មាន់កាំភ្លើងបាញ់នារីម្នាក់បាក់ភ្លៅ ដាក់ពន្ធនាគារ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌ នៅពេលក្រោយ ។

លោកស្រី  ស៊ឺ  វណ្ណនី  ព្រះរាជអាជ្ញារង អមសា លាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ពីបទប៉ុនប៉ង ឃាតកម្ម តាមមាត្រា២៧ និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។

ការបញ្ជូនខ្លួនជនសង្ស័យ និងសំណុំរឿងទៅតុលាការនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវ  ញ៉ែម មរកត នាំខ្លួនកូនប្រុសដែលជាជនសង្ស័យទៅសារភាពកំហុសចំពោះមុខសមត្ថកិច្ចកាលពីរសៀលថ្ងៃទី២៩ ខែឧសភា  ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា នារី ម្នាក់ ត្រូវ បាន ក្រុម ជនសង្ស័យ   បានដកកាំភ្លើងបាញ់ ចំភ្លៅខាងស្តាំ មួយគ្រាប់  បណ្ដាលឲ្យរងរបួធ្ងន់ កាលពីថ្ងៃ ទី២៨  ខែឧសភា  ឆ្នាំ ២០១៩  វេលាម៉ោង២ នឹង ២០នាទី រំលងអាធ្រាត្រ  ក្នុងក្លឹប លុច្សសារី  ផ្ទះលេខ៥៣  ផ្លូវ ២១៤  ភូមិ៥  សង្កាត់បឹងរាំង  ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹង ជន រង គ្រោះ ឈ្មោះ  នឹម  លី ណា  ភេទ ស្រី អាយុ ២៩ ឆ្នាំ  មុខរបរ លក់ដូរ  ទីលំនៅ ផ្ទះ លេខ ៥៣  ផ្លូវ៣៣៨  សង្កាត់ទួល ស្វាយព្រៃទី១  ខណ្ឌចំការមន   ។ ចំណែកជនសង្ស័យ មានឈ្មោះ វីន សុក្របញ្ញា អាយុ២៧ ឆ្នាំមានទីលំនៅម្ដុំសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។

មហាជនបានលើកជាចម្ងល់ថា ហេតុអ្វីក្លឹបកម្សាន្ត លុច្សសារី អនុញ្ញាតឲ្យក្រុមជនសង្ស័យមានសិទ្ធិយកកាំភ្លើងចូលទៅខាងក្នុងបាន រហូតអាចបាញ់បោះសេរីបណ្តាលឲ្យមានអ្នករងរបួសបែបនេះ? តើអាជ្ញាធរពាក់ព័ន្ធ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងណាចំពោះ ក្លឹបកម្សាន្ត លុច្សសារី បន្ទាប់មានសកម្មភាពបាញ់បោះសេរីបែបនេះ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ