ព្រឹតិ្តការណ៍ថ្មីៗ

ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈខណ្ឌសែសុខ ចុះធ្វើការអប់រំដល់ម្ចាស់ហាងលើកស្លាកខុសប្រក្រតី

5 ខែ មុន 53 តូ សុផល

ភ្នំពេញ ៖ ស្លាកយុីហោហាង និងស្លាកយុីហោសណ្ឋាគារ ចំនួន២ផ្ទាំង ដោយសរសេរខុសប្រក្រតី មិនត្រឹមត្រូវ

ម្យ៉ាងចង់ឲ្យតម្លៃអក្សរសាស្ត្រខ្មែរ ទើបនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ ការិយាល័យវិប្បធម៌ និងវិចិត្រសិល្បៈ រួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះទៅធ្វើការអប់រំ ណែនាំ ដល់ម្ចាស់ហាង សណ្ឋាគារ ២កន្លែងផ្សេងគ្នា នៅតាមផ្លូវ១០១៥ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ស្លាកហាងលក់វាំងនន មួយកន្លែង ស្លាកយុីហោ ទៅជាអក្សរខ្មែរ នៅក្រោមអក្សរបរទេស និងស្លាកយុីហោ សណ្ឋាគារ សំណេរសរសេរខុស ។

មិនដឹងថា ជាចេតនា ឬអចេតនា របស់អ្នកសរសេរ ឬម្ចាស់ហាងនោះទេ យើងជាខ្មែរ ត្រូវលើកតម្កើងអក្សរសាស្ត្រ វប្បធម៌ខ្មែរ ឲ្យតម្លៃជាតិខ្មែរ អាជ្ញាធរសូមឲ្យម្ចាស់ហាង សណ្ឋាគារ ទាំង២កន្លែងធ្វើការកែសម្រួលឡើងវិញ រាល់ស្លាកយុីហោ សូមសរសេរអក្សរខ្មែរខាងលើ ហើយសរសេរអក្សរបរទេសពីក្រោម ព្រោះស្លាកទាំងនេះត្រូវបានលើក នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទេ មិនមែនលើកនៅប្រទេសគេឯណា ។

ដោយមានការឯកភាពគ្នា ក្រោយពីអាជ្ញាធរពន្យល់ណែនាំ ម្ចាស់ហាង នឹងធ្វើការកែតម្រូវ សម្រួលលើសំណេរឡើងវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ