ព្រឹតិ្តការណ៍ថ្មីៗ

ចោរ អើយលួចប៉ះលុយគ្នាសន្សំទុកសម្រាលកូនទៀត

4 ខែ មុន 1230 តូ សុផល

ភ្នំពេញ​ ៖ ២នាក់ប្ដីប្រពន្ធផ្ទៃពោះជិតគ្រប់ខែ​និងកូនប្រុសស្រីពីរនាក់ បានជិះឡានក្រុងមួយគ្រឿងត្រលប់មកស៉ីឈ្នួលធ្វើការអោយគេនៅប្រទេសថៃ និងបន្តដំណេីរទៅស្រុកកំណើតវិញ ដើម្បីសម្រាលកូននៅខាងក្រោយនេះ តែមកដល់ភ្នំពេញម៉ោងជាង៨យប់ហើយ​ មិនហ៊ានរកផ្ទះសំណាក់ដេក​ទេ​ ខ្លាចចំណាយអស់ច្រើន ស្ដាយលុយ ព្រោះលុយទុកសម្រាលកូនផង​ បាននាំគ្នាមកដេកលើនៅក្រោមសំយ៉ាបមុខផ្ទះលក់សម្ភារៈផ្ទះបាយមកពីអឺរ៉ុប ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមួយ នៅជិតថៃប៊ុនរ៉ុង​ តាមផ្លូវមុនីរ៉េត​ ហើយដេកយាមប្រពន្ធកូនរហូត​ លុះម៉ោងជិត៥​ទាបភ្លឺ ក៏ដេកលង់លក់មួយភ្លេត​ ស្រាប់តែចោរចង្រៃ​ ចូលលួចកាបូបលុយដែលខំសន្សំទុកកើតកូន យកទៅបាត់អស់រលីង​ ទើបស្ទុះភ្ញាក់ឡើង​ តែបានចាស់ៗដែលរត់ហាត់ប្រាណប្រាប់ថា​ មានជនសង្ស័យ២នាក់​ ជិះកង់មួយគ្រឿង​ ឌុបគ្នា​ ចូលទៅលួចហេីយជិះទៅបាត់តែម្ដង​ ទើបបុរសជាប្ដីរត់រកគេឯងអោយជួយរកចោរ​ ដែលជិះកង់ឌុបគ្នា​នោះផង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៥:០២នាទីព្រឹកព្រលឹម​ ថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅមុខផ្ទះលក់សម្ភារៈផ្ទះបាយមកពីអឺរ៉ុប ជាប់ក្រុមហ៊ុន​ដឹកអ្នកដំណើរ​ ថេត ស៊ុនអ៊ូ នៅតាមផ្លូវមុនីរ៉េត​ កែងផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ ឌួង រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅប្រទេសថៃ រស់នៅក្រុងតាខ្មៅ ត្រូវជាប្តី មានប្រពន្ធឈ្មោះ សេង ហ៊ាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅប្រទេសថៃ មានស្រុកកំណើតភូមិព្រៃដាច់ ឃុំព្រៃដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានផ្ទៃពោះជិតគ្រប់ខែនិងមានកូនប្រុសស្រី២នាក់។ លុយដែលចោរលួចយកទៅបាត់​ ចំនួន៣លាន៨០មុឺនរៀលនិងលុយថៃអស់ចំនួន៥២០០បាត ដែលសន្សំទុក​សម្រាលកូន​ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ​ ពួកគាត់បានជិះឡានក្រុងមួយគ្រឿង​ ត្រលប់មកស៉ីឈ្នួលធ្វើការអោយគេនៅប្រទេសថៃ និងបន្តដំណើរទៅស្រុកកំណើតរបស់នាង​វិញ នៅឯអ្នកលឿង ដើម្បីត្រៀម​សម្រាលកូននៅខែក្រោយនេះ ។ តែមកដល់ភ្នំពេញម៉ោងជាង៨យប់ទៅហេីយ​ បាននាំគ្នាទាញកៅអីដែកមកផ្គុំគ្នាហើយរៀបចំដេកនៅកន្លែងកើតហេតុខាងលើ មិនហ៊ានរកផ្ទះសំណាក់ដេក​ទេ​ ខ្លាចចំណាយអស់ច្រេីន ស្ដាយលុយ ព្រោះលុយទុកសម្រាលកូនផង​ បាននាំគ្នាមកដេកលេីនៅក្រោមសំយ៉ាបមុខផ្ទះលក់សម្ភារៈផ្ទះបាយមកពីអឺរ៉ុប ខណៈពេលនោះក៏មានអ្នករត់ម៉ូតូឌុបនិងកង់បីបានប្រាប់ថាបងទៅដេកផ្ទះសំណាក់ទៅសុវត្តិភាពជាង ព្រោះនៅម្ដុំនេះសំបូរជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិណាស់​ តែជនរងគ្រោះត្រូវជាប្តីបានឆ្លើយថាខ្ញុំអត់មានលុយទេ ហើយអ្នករត់ម៉ូតូឌុបនិងកង់បី​ ក៏តបមកថា​ មិនអីទេចឹង​ បងប្រយ័ត្នប្រយែងផង​ រួចក៏នាំគ្នាចេញទៅបាត់អស់ទៅ។

ប្រភពដដែលបានបន្តទៀតថាប្រពន្ធជនរងគ្រោះបានឲ្យប្តីគាត់ទៅរកដេកផ្ទះសំណាក់ដែរតែប្តីរបស់គាត់មិនព្រមទៅក៏បានឈ្លោះប្រកែកគ្នាហើយក៏នាំគ្នាដេកបែរខ្នងដាក់គ្នាទៅមិនមាត់រកគ្នា។​ លុះដល់ម៉ោងកើតហេតុខាងលើក៏ភ្ញាក់ផ្អើលឆោឡោទើបដឹងថាបាត់ការបូបលុយដែលឲ្យកូនរបស់គាត់កោយលើ (ប្រាប់គេថាអត់លុយ ទាល់តែគេលួចលុយបាត់ ទើបដឹងថាមានលុយ) ចំនួនលុយដែលបាត់រួមមានបីលានប៉ែតសិបមុឺនរៀល និងលុយថៃប្រាំពាន់ពីររយ បាទ(៣៨០០០០០ ៛) និង (៥២០០ បាទ)។ ដែលជាលុយសន្សំទុកសម្រាប់សម្រាល់កូន នៅថ្ងៃខាងមុខពីព្រោះជិតគ្រប់ខែហើយត្រូវបាត់អស់។

បើតាមសម្តីបុរសម្នាក់ដែលគាត់ហាត់ប្រាណនៅក្បែរកន្លែងកើតហេតុបានប្រាប់ថារូបគាត់បានឃើញជនសង្ស័យ២នាក់ជិៈកង់ឌុបគ្នាមកដល់កន្លែងកើតហេតុខាងលើក៏ឈប់ហើយក្នុងចំណោម២នាក់ក៏ឃើញម្នាក់ដើរចូលទៅជិតជនរងគ្រោះក៏លូកយកការបូបលុយបានហើយក៏រត់ទៅជិៈកង់គេចខ្លួន បាត់។ រូបគាត់មិនហ៊ានប្រាប់ជនរងគ្រោះភ្លាមៗទេដោយខ្លាចជនសង្ស័យធ្វើបាប​ គាត់ទាល់តែជនរងគ្រោះភ្ញាក់ឡើងទើបគាត់ប្រាប់ តែវាហួសពេលទៅហើយមិនដឹងថាជនសង្ស័យទៅដល់ណានោះទេ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​បាននាំបុរសជនរងគ្រោះដែលជាប្ដី​ ទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលទំនប់ទឹករួចហើយ ដោយសារតែ​មានចិត្តអាណិត​ ទេីបក្រុមអ្នកសារព័ត៌មានបីស្ថាប័នផ្សេងគ្នា (មានលោកធ្នូជ័យ​,​ ប្អូនម៉េង,​ និងលោកភ័ក្ត្រCEO) ព្រមទាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បាន​រៃអង្គាស​លុយគ្នាតាមសទ្ធារៀងៗខ្លួន ដើម្បីជូនគាត់ទុកធ្វេីសោហុយ ដេីម្បីធ្វើដំណើរត្រឡប់ទៅស្រុកវិញ​ នៅឯអ្នកលឿង ស្រុកលើកដែក​៕​ ដោយ​ ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ