ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងស្រីប្រុស ៤នាក់ នាំគ្នាទៅលេងទឹកស្រះ លង់ស្លាប់៣នាក់ សល់ជីវិតម្នាក់

5 ខែ មុន 30 តូ សុផល

ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​កាលពីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង រួមនឹងសមត្ថកិច្ចក្រុមគ្រួសារក្មេងរងគ្រោះផងនោះ បានរាវរកសពក្មេងប្រុសស្រីចំនួន៣នាក់ដែលបានស្លាប់បាត់បង់អាយុជីវិតដោយសារលង់ទឹកស្រះដែលអេសស្កាទ័របានជីកមានជម្រៅជ្រៅស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយសពរបស់ក្មេងរងគ្រោះបានរាវរកឃើញនៅវេលាម៉ោង៧និង៣០នាយប់ថ្ងៃដដែល ។

មុនពេលកើតហេតុមានក្មេងប្រុសស្រីចំនួន៤នាក់បានបបួលគ្នាទៅលេងទឹកស្រះដែលគេជីកមានទឹកពេញខាងក្រោយវត្តសន្តិភាពផ្តុំទីតាំងវាលចាក់សំរាម។

ខណៈពេលកំពុងលេង ស្រាប់តែមានអ្នកលង់ទឹក ហើយពួកគេបានចុះជួយតោងតៗគ្នាបណ្តាលអោយលង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង។ ក្រោយពីឃើញគ្នីគ្នាលង់ ក្មេងស្រីម្នាក់បានរត់ទៅផ្ទះហៅគេឯងជួយ ទើបបង្ករអោយមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចនិងសាច់ញាតិរត់ទៅរកមើលតែមិនឃើញរហូតម៉ោងជាង”៧យប់ទើបរកឃើញហើយសមត្ថកិច្ចបានស្រង់យកសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង ៣ នាក់នោះ ៖ ទី១.មានឈ្មោះ សុគន្ធ ចារី ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀងជាសិស្ស ។

ទី២.ឈ្មោះ ចាប ម៉ារី ភេទប្រុស អាយុ ៧ ឆ្នាំជាសិស្ស ។

ទី៣. ឈ្មោះ ផាន់ យ៉ានីវល័ក្ខ ភេទស្រី អាយុ ១២ឆ្នាំជាសិស្ស អ្នកទាំង៣បានស្លាប់ទាំងអស់ ។

និងទី៤.មានឈ្មោះហ៊ួ សុគន្ធរី ភេទស្រី អាយុ ៨ឆ្នាំ រស់នៅភូមិឃុំជាមួយនៅរស់ រត់ទៅហៅគេជួយ សាកសពកុមារទាំងបីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ