ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិរុស្ស៊ីម្នាក់​ ស្លាប់​ដោយសារ​អត្តឃាត​ចង​ ក​ នៅផ្ទះសំណាក់​ Pension​ Lodge​

1 ខែ មុន 39 តូ សុផល

សៀមរាប​៖​ មាន​ជនបរទេស​ម្នាក់​ បាន​ស្លាប់​ នា​វេលា​ម៉ោង​ប្រហែល​ ១១​និង​៣០​នាទី​ ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៩

​ នៅ​ចំណុច​បន្ទប់ដេក​រួម​ គ្រែ​លេខ​ ១៧​ ផ្ទះសំណាក់​ Pension​ Lodge​ ស្ថិត​នៅ​ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ KOVALEV​ VIKTOR​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ រុ​ស្ស៊ី​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៩​ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ស្នាក់​នៅផ្ទះ​សំណាក់​កើតហេតុ​ខាងលើ​។​

​តាម​ការ​សាកសួរ​ឈ្មោះ​ គឿ​ន​ សុភាព​ ភេទ​ស្រី​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ជា​បុគ្គលិក​សម្រាត​បន្ទប់​ បាន​ឲ្យ​ដឹង​ថា​ នា​វេលា​ម៉ោង​ប្រហែល​ ១១​និង​៣០​នាទី​ ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៩​ ខ្លួន​បាន​ចូល​ទៅ​សម្រាត​បន្ទប់​ ក៏​ស្រាប់តែ​បានឃើញ​ជន​រង​គ្រោះ​ចង​ ក​ ខ្លួនឯង​ជាប់​នឹង​គ្រែ​លេខ​១៧​ ស្លាប់​បាត់​ទៅ​ហើយ​ ឃើញ​ដូចនេះ​ខ្លួន​ក៏​បាន​រត់​មក​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ នឹង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ (​ចង​ ក​ សម្លាប់​ខ្លួន​)​។​
​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ (​ពេទ្យ​រុ​ស្ស៊ី​)​ រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​គ្រួសារ​ និង​ស្ថានទូត​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!