ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញ សពបុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅភូមិតាកុយ

5 ខែ មុន 114 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញភូមិ។ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចភូមិតាកុយ សង្កាត់ក្តុល ក្រុងបាត់ដំបង ដោយជនរងគ្រោះ មានឈ្មោះថា៖ ប៉ុក សាបុិក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ (មិនពិតប្រាកដ)បានយកខ្សែចង.កធ្វើអត្តឃាតខ្លួននៅលើដើមស្នាយ។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះមានទីលំនៅក្នុងភូមិតាព្រួច សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលសមត្ថកិច្ចទទួលបានដំណឹងនេះក៍ចាត់កម្លាំងចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួច អះអាងថាជនរងគ្រោះ ធ្វើអត្តឃាតខ្លួនឯងពិតប្រាដកមែន។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយចំនួនដែលស្គាល់ជនរងគ្រោះបានលើកឡើងថា៖ជនរងគ្រោះមាន(វិបត្តិផ្លូវចិត្ត) ប៉ុន្តែមិនដឹងថាដោយសារសង្គមគ្រួសារ ឬបញ្ហាអ្វីឡើយ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ក៍បានប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ