ព្រឹតិ្តការណ៍ថ្មីៗ

នោះមានរឿងអី រថយន្តជាច្រើនគ្រឿង ចាប់តែមួយគ្រឿងមកអប់រំ?

5 ខែ មុន 47 តូ សុផល

ភ្នំពេញ ៖ រថយន្តកុងតៃន័រមួយគ្រឿងក្នុងចំណោមរថយន្តកុងតៃន័ររាប់សឹបគ្រឿង របស់ក្រុមហ៊ុន គា ធី មកឈប់ចតគ្មានសណ្តាប់ធ្នាប់ តាមផ្លូវបេតុងក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា តាមផ្លូវសាធារណៈ នៅចំណុចខាងលើ ឃើញមានរថយន្តធុនធំ កុងតៃន័រ មកឈប់ចត លើផ្លូវ គ្មានសណ្តាប់ធ្នាប់ បង្កឲ្យកកស្ទះចរាចរណ៍ ជួបផលវិបាក ក្នុងការធ្វើដំណើរឆ្លងកាត់ ទើបនៅព្រឹកថ្ងៃទី៣០ ខែឧសភា នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះទៅធ្វើការអប់រំ ដល់ក្រុមរថយន្ត ចតឈប់ទាំងនោះ ឃើញសុទ្ធតែ រថយន្តក្រុមហ៊ុន គា ធី ហើយឃាត់យករថយន្តតែមួយគ្រឿង ក្នុងចំណោម រថយន្តកុងតៃន័ររាប់សឹបគ្រឿង យកទៅរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខជាបណ្តោះអាសន្ន រងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនធ្វើកិច្ចសន្យា បញ្ឈប់ការចតឈប់រថយន្ត តាមផ្លូវគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់សាធារណៈ ៕

គួរបញ្ជាក់ថាកន្លងមកទីតាំងខាងលើនេះនគរបាលខណ្ឌសែនសុខក៍ធ្លាប់ចុះនិងឃាត់យករថយន្តចំនួន០៣គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្តងមកហើយក្រោយមកក៍ប្រគល់អោយវិញដោយអោយធ្វើកិច្ចសន្យាបញ្ឈប់យករថយន្តមកថតគ្មានសណ្តាប់ធ្នាប់បែបនេះទៀត។ពេលនេះប្រហែលពួកគាត់ថាសមត្ថកិច្ចភ្លេចហើយមើលទៅបានជាបើកយកមកចតពេញដងផ្លូវបែបនេះម្តងទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ