ព្រឹតិ្តការណ៍ថ្មីៗ

លឿនមែន! ចាប់បានភ្លេត ប៉ូលិសស័ក្តិ៣ លួច Ipad កក្រើកពេញ Facebook!

2 សប្តាហ៍ មុន 897 តូ សុផល

ភ្នំពេញ  ៖ ករណីបាត់ ipad ដោយបងប៉ូលីសម្នាក់ បានមកដកលុយ រួចកាន់យកទៅបាត់នោះប្រហែល2ម៉ោងក្រោយដែលម្ចាស់ Ipad បានបង្ហោះវិដេអូតាមបណ្ដាញង្គម Facebook ពេលនេះគាត់បានប្រគល់ ipad មកអោយម្ចាស់ដើមវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ។

ក្រោយមានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានចុះស្រាវជ្រាវ ហើយមន្ដ្រីនគរបាលរូបនេះ ក៏បានយល់ព្រមចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ  តែមន្ត្រីនគរបាលរូបនោះត្រូវបានឃាត់ខ្លួន យកទៅអធិការដ្ឋានខណ្ឌទួលគោក  ដើម្បីធ្វើការសាកសួរ  ។

ជនសង្ស័យនោះឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ ឋានន្តរសក្ដិ អនុសេនីយ៍ឯក នាយកដ្ឋាននគរបាលព្រំដែនទឹក  ។

អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ ទោះជាមានការខិតខំប្រឹងប្រែងបង្ក្រាបពីសំណាក់សមត្ថកិច្ចទូទាំង១២ខណ្ឌ នៃរាជធានីភ្នំពេញ ទប់ស្កាត់ យ៉ាងណាក៏ដោយ  ប៉ុន្តែករណីថ្មីមួយនេះ សមត្ថកិច្ចចង់ដាច់ផ្ងារ  ពេលឃើញបុរសម្នាក់ ស្ថិតនៅក្នុងឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿង ពីក្នុងផ្ទះវីង វេរលុយ មួយកន្លែង យីហោ  រស្មី  សាមគ្គី  ស្ថិតនៅតាមផ្លូវ ព្រះម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក  ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ យោងតាមវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana បានបង្ហាញនូវសកម្មភាពបុរសស្ថិតក្នុងឯកសណ្ឋាននគរបាល ដែលបានមកដកលុយចំនួន ២០ដុល្លារ ខណៈដែលកំពុងដកលុយ បុរសរូបនោះបានលើកទូរស័ព្ទមកនិយាយ ដើរចុះឡើង ដោយឃើញស្ថានភាពល្អ បុរសរូបនោះក៏បានចូលលួចយក iPad យកទៅបាត់ស្រមោលតែម្តង។

យ៉ាងណាមិញ  មន្ត្រីនគរបាលរូបនោះ កំពុងស្ថិតក្រោមការសាកសួរ របស់សមត្ថកិច្ច ខណ្ឌទួលគោក  និង នគរបាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  នៅឡើយ  ដោយមិនទាន់ដឹងថា  មានចំណាត់ការបែបណា នៅឡើយនោះទេ។ សូមរងចាំព័ត៌មានពិស្ដារ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!