ព្រឹតិ្តការណ៍ថ្មីៗ

ដាក់ស្លាកផ្ទះជួល ខាងក្នុង ដាក់ហ្គេមបាញ់ត្រី យប់ឡើងស្ទាវ សម្រុកទៅលេង ពពាក់ពពូនគ្នា

4 ខែ មុន 75 តូ សុផល

ភ្នំពេញ៖ តើជាភាពកម្សោយរបស់អាជ្ញាធរ ឬមានការសែនព្រេនពីម្ចាស់ទីតាំង ទើបផ្ទះបើកហ្គេមបាញ់ត្រី នៅតាមផ្លូវលេខ១០១ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន បើកដំណើរការបានយ៉ាងរលូនជាយូរមកហើយ នឹងសំបូរទៅដោយក្រុមក្មេងស្ទាវ និងជាជំរកប្រើប្រាស់គ្រឿងញៀនទៀតផង​ បេីគិតមកត្រឹមថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៩នេះ។

តើម្ចាស់ទីតាំងបើកល្បែងសុីសងខុសច្បាប់នេះមានអំណាចខ្លាំងណាស់មែនទេ ឬមានខ្នងបង្អែកធំប៉ុណ្ណាទៅ ទើបអាជ្ញាធរមូលដ្ឋានមិនហ៊ានចុះបង្ក្រាបបែបនេះ ដែលបណ្ដែតបណ្ដោយអោយបើកលេងបានយ៉ាងរលូន និងផ្ដល់ជាជំរកដល់ក្រុមញៀនថ្នាំក្រុមក្មេងស្ទាវចេញចូលមិនដាច់ទាំងយប់ទាំងថ្ងៃបែបនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ