ព្រឹតិ្តការណ៍ថ្មីៗ

កក្រើកទៀតហើយ! ពាក់ស័ក្តិ៣ បន្លំលួច IPad

1 ខែ មុន 236 តូ សុផល

រឿងប៉ូលិសស័ក្តិ៤កន្លះ ត្រូវចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមិនទាន់ស្ងប់ផង ធ្លាយរឿង បុរសម្នាក់ ស្លៀក ឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿង ពីក្រុមគ្រួសារអាជីវករបើកប្រាក់ និងផ្ទេរប្រាក់មួយកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ យោងតាមវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana បានបង្ហាញនូវសកម្មភាពបុរសស្ថិតក្នុងឯកសណ្ឋាននគរបាល ដែលបានមកដកលុយចំនួន២០ដុល្លារ ខណៈដែលកំពុងដកលុយ បុរសរូបនោះបានលើកទូរស័ព្ទមកនិយាយ ដើរចុះឡើង ដោយឃើញស្ថានភាពល្អ បុរសរូបនោះក៏បានចូលលួចយក iPad យកទៅបាត់ស្រមោលតែម្តង។

ថ្វីបើការបង្ហោះតាមរយៈហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ទីតាំង  សង្ឃឹមថា អគ្គស្នងការនគរបាលជាតិ ឬ សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ និងចាត់វិធានការបន្ទាន់ ដើម្បីកុំអោយអាប់ឳនដល់ស្ថាបននគរបាលជាតិទាំងមូល។ លម្អិតជូនបន្តបន្ទាប់ទៀត…

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!