ព្រឹតិ្តការណ៍ថ្មីៗ

ករណីបោះបង្គោល ក្នុងសមុទ្រមានប្លង់កម្មសិទ្ធិ និង «ករណីរំលោភសិទ្ធិមនុស្សក្នុងជំលោះដីធ្លី» ជាប្រធានបទក្តៅ ក្នុង…

3 ខែ មុន 47 តូ សុផល

William Guang ៖  កាលពីព្រឹកថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០១៩ នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានបើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួននៅទីស្ដីការនាយករដ្ឋមន្ត្រី «វិមានសន្តិភាព»។

ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់
ពីគណបក្សខ្មែរក្រោកបានលើកឡើងពីរបាយការណ៍ចុះសិក្សារបស់ខ្លួននិងលទ្ធផលនៃការចុះសិក្សារបស់ខ្លួនចំនួន២ករណី

១ ៖ ករណីលទ្ធផលស្រាវជ្រាវការបោះបង្គោលក្នុងសមុទ្រនិងចាក់ដីចូលសមុទ្រ ដែលជាសមុទ្រមានប្លង់កម្មសិទ្ធឯកជន នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលករណីនេះជាករណីបង្ករអោយពលរដ្ឋកំពុងមានការរិះគន់យ៉ាងខ្លាំងថារំលោភលេីរដ្ឋធម្មនុញ្ញ ។

ហើយករណីនេះយេីងខ្ញុំផ្ដោតខ្លាំងលើមូលដ្ឋានដំបូង ថាតើឈ រ លើបទដ្ឋានគតិយុត្តិដែលជាការយោងនាំអោយ គណកម្មាធិការគ្រប់គ្រង់ដីធ្លីថ្នាក់ខេត្តហ៊ានស្នើបន្តទៅរាជរដ្ឋាភិបាលដើម្បីផ្ដល់កម្មសិទ្ធដីធ្លីលេីទឹកសមុទ្រ អោយទៅពលរដ្ឋ១២គ្រួសារ ។

២ ៖ របាយការណ៍ជុំវិញលទ្ធផលនៃការចុះសិក្សាពាក្យបណ្ដឹងរបស់លោក ស្រី ចាន់ ហឿ ដែលអះអាងថា លោក លឹម ទាឡេងបានប្រេីប្រាស់អ័ក្សខុសទីតាំងមករំលោភយកដីគាត់និងពលរដ្ឋ៣៨គ្រួសារ ខណៈដែលដី លោក លឹម ទាឡេង ឆ្ងាយពីដីជនរងគ្រោះ៩គីឡូឯណោះករណីនេះពលរដ្ឋអះអាងថាជាការឃុបឃិតជាប្រព័ន្ធ ធ្លាប់ចាប់ម្ចាស់ដីដាក់គុក២ដង ហេីយជាករណីធ្លាប់មានការរំលោភសិទ្ធមនុស្សព្រោះត្រូវបានគេដាក់ច្រវ៉ាកពេលទៅព្យាបាលជំងឺក្នុងភាពជាអ្នកទោស ។ ជាពិសេសថ្មីៗកូនរបស់ជនរងគ្រោះត្រូវបានចាប់ខ្លួនជាបន្ត បន្ទាប់ពី ឧកញ៉ា លឹម ទាឡេងដែលជាប់ចោទថារំលោភដីពលរដ្ឋ បង្កើតបក្សពួកជាប្រព័ន្ធនោះអះអាងថាខ្លួនមិនខ្លាច «សម្ដេចតេជោ» ។

ក្រោយការលេីកឡេីងពីលទ្ធផលចុះសិក្សាក្នុងកិច្ចប្រជុំផ្លូវការ យេីងខ្ញុំក៏កំពុងរៀបចំរបាយការណ៍និងបានបញ្ជូនរបាយការណ៍ជូនសម្ដេចតេជោពិនិត្យសម្រេច ។

សូមបញ្ជាក់ថាសមាជិកឧត្តមក្រុមប្រឹក្សាមានតួនាទីសំខាន់គឺតាមដានការអនុវត្តន៍ច្បាប់ រកតម្រុយអសកម្មជូននាយករដ្ឋមន្ត្រី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ