ព្រឹតិ្តការណ៍ថ្មីៗ

បើកត្រាក់ទ័រ ភ្ជួរដីប៉ះមីនតោន ផ្ទុះប៉ើង

4 ខែ មុន 208 តូ សុផល

កណ្ដាល៖ បុរសម្នាក់កំពុងបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីស្រែឲ្យគេ ស្រាប់តែប៉ះចំមីនតោនដែលកប់ក្នុងដីបណ្ដាលឲ្យផ្ទុះប៉ើង ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯត្រាក់ទ័រទទួលរងការខូចខាតស្ទើរទាំងស្រុង ។

ករណីនេះបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨និង០៥នាទី ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរស៊ីឈ្នួលភ្ជួរដីស្រែ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង (រងរបួសធ្ងន់) ។ ចំណែកឯត្រាក់ទ័រភ្ជួរដីខូចខាតស្ទើរទាំងស្រុង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបើកត្រាក់ទ័ររបស់ខ្លួន មកភ្ជួរដីស្រែឲ្យឈ្មោះ ទេព្យ សំអុល ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ តែភ្ជួរពុំទាន់បានប៉ុន្មានផង ស្រាប់តែជនរងគ្រោះភ្ជួរចំគ្រាប់មីន បណ្ដាលឲ្យផ្ទុះប៉ើងត្រាក់ទ័រ ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯត្រាក់ទ័រវិញខូចខាតស្ទើរទាំងស្រុង ។

ភ្លាមៗនោះដែរ ក៏ផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច មកធ្វើការអន្ដរាគមន៍ យកជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា គ្រាប់ដែលផ្ទុះ គឺជាគ្រាប់ប្រភេទប្រឆាំងរថក្រោះ (មីនតោន) ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ